(កំពង់ធំ)៖ រថយន្ដCamryឆ្លាមមួយគ្រឿង បានបើកវេចង្កូតក្រឡាប់បណ្ដាលឲ្យស្លាប់បុរសម្នាក់ និងរបួស២នាក់ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្តដែលក្រឡាប់នេះពាក់ស្លាកលេខភ្នំពេញ 2M-2056 បើកបរពីទិសខាងលិច។

បើយោងតាមការបញ្ជាក់របស់សមត្ថកិច្ច ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឲ្យបុរសម្នាក់ឈ្មោះ ម៉ៅ សេងអាន អាយុ៤៥ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ និងអ្នករួមដំណើរ២នាក់ទៀត ជាកូនស្រី និងបងប្អូនបានរងរបួសស្រាល៕