(ព្រះសីហនុ)៖ រដ្ឋបាលខេត្ដព្រះសីហនុ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ស្ដីពីការបើកឲ្យដំណើរការអាជីវកម្មលក់ដូរ នៅក្នុងផ្សារពាណិជ្ជកម្ម ស្ថិតនៅសង្កាត់លេខ២ ក្រុងព្រះសីហនុ និងត្រូវអនុវត្ដឲ្យបានម៉ឺងម៉ាត់ នូវវិធានការសុខាភិបាល។

សេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ដព្រះសីហនុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែកញ្ញានេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានបើកដំណើរការឡើងវិញ នូវអាជីវកម្មលក់ដូរនៅក្នុងផ្សារពាណិជ្ជកម្ម ស្ថិតនៅសង្កាត់លេខ២ ក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ»។

ខាងក្រោមនេះ ជាសេចក្ដីសម្រេច របស់រដ្ឋបាលខេត្ដព្រះសីហនុ ដែលមានខ្លឹមសារទាំងស្រុង៖