(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់អំពីការរកឃើញ និងបង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដចំនួន៤៧នាក់បន្ថែមទៀត ជាសះស្បើយ២៥នាក់ និងស្លាប់ ១នាក់ មកពីខេត្តត្បូងឃ្មុំ។

ចំណែកអ្នកដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩ ទាំង៤៧នាក់ រួមមាន៖ ក្រុងកំពង់ចាម ០៥នាក់, ស្រុកកំពង់សៀម ០៨នាក់, ស្រុកកោះសូទិន ០៤នាក់, ស្រុកកងមាស ០២នាក់, ស្រុកចំការលើ ០២នាក់, ស្រុកបាធាយ ០៤នាក់,ស្រុកព្រៃឈរ ០៩នាក់, ស្រុកស្ទឹងត្រង់ ០៣ នាក់, ស្រុកស្រីសន្ធរ ០១នាក់,មកពីខេត្តក្រចេះ ០១នាក់, ខេត្តព្រៃវែង០២ នាក់, ខេត្បន្ទាយមានជ័យ ០១នាក់,ខេត្តកំពង់ឆ្នាំង ០១នាក់ និងខេត្តត្បូងឃ្មុំ ០៤នាក់។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺកូវីដ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរ មូលដ្ឋាន ជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ 070 828 788 / 012 736 755។

បន្ថែមពីនេះ រដ្ឋបាលខេត្តកំពង់ចាម ក៏នៅតែអំពាវនាវបន្ដទៀតដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ដអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕