(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៥៩៦នាក់, អ្នកជំងឺចំនួន៣៩៧នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន៦នាក់។

សូមជម្រាបថា គិតត្រឹមថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន៩៦,៩៣៥នាក់, អ្នកជាសះស្បើយសរុបចំនួន ៩២,០១៥នាក់, ស្លាប់សរុបចំនួន១,៩៨៧នាក់៕