(ភ្នំពេញ)៖ បុរី ប៉េងហួត តែងតែបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងសកម្មភាពមនុស្សធម៌ ដើម្បីជួយរាល់ការលំបាក របស់ពលរដ្ឋកម្ពុជា ជាក់ស្ដែងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះ បានប្រគល់ថវិកាចំនួន៥ពាន់ដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ជា សាខាវត្ដភ្នំ។

ពិសេសនាពេលថ្មីៗកន្លងមកនេះ បុរី ប៉េងហួត បានចែករំលែកអំណោយជូនប្រជាពលរដ្ឋ សាងសង់ផ្លូវថ្នល់ ព្រះវិហារ សាលារៀន និងចូលរួមវិភាគទានជូន ដល់កាកបាទក្រហមកម្ពុជា និងបានផ្តល់ជូនអាហារូបករណ៍ ដល់និស្សិតមកពីបណ្ដាខេត្តនានា ជាង១០០កន្លែង នៅសកលវិទ្យាល័យកម្ពុជាផងដែរ។

តំណាងបុរី ប៉េងហួត បានបញ្ជាក់ឲ្យឃើញថា បុរី ប៉េងហួត មានទំនួលខុសត្រូវ និងចូលរួមចំណែកស្ទើរតែគ្រប់សកម្មភាព ហើយក៏បន្តសកម្មភាពដ៏ប្រពៃនេះ បន្តទៀតក្នុងការចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសង្គមជាតិ៕