(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១០,៦០៧,៩២១នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៣៥,៥៩០នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,១៤០,៦៣៤នាក់ (ស្លាប់ ១៣៧,១៥៦នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,១២១,៣០៨នាក់ (ស្លាប់ ៣៤,៤៩៨នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,៨៨០,៧៣៤នាក់ (ស្លាប់ ១៨,៨០២នាក់)
* ថៃ ឆ្លងចំនួន ១,៣០៨,៣៤៣នាក់ (ស្លាប់ ១៣,២៨៣នាក់)
* វៀតណាម ឆ្លងចំនួន ៥៥០,៩៩៦នាក់ (ស្លាប់ ១៣,៧០១នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤២០,៤០២នាក់ (ស្លាប់ ១៦,០៨២នាក់)
* កម្ពុជា ឆ្លងចំនួន ៩៦,៣៣៩នាក់ (ស្លាប់ ១,៩៨១នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៩,២៣៣នាក់ (ស្លាប់ ៥៥នាក់)
* ទ្បាវ ឆ្លងចំនួន ១៦,៣៦៥នាក់ (ស្លាប់ ១៦នាក់)
* ព្រុយណេ ឆ្លងចំនួន ៣,៥៦៧នាក់ (ស្លាប់ ១៦នាក់)៕