(ភ្នំពេញ)៖ អង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានចេញសេចក្តីប្រកាសមួយ ដោយកត់សម្គាល់ថា ប្រទេសកម្ពុជាបានកែសម្រួលយុទ្ធសាស្រ្ត និងវិធានការឆ្លើយតបចំពោះការផ្ទុះរាតត្បាតជំងឺកូវីដ១៩របស់ខ្លួនជាថ្មី។ នេះបើតាមសេចក្តីប្រកាសរបស់ WHO ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងសេចក្តីប្រកាសនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ អង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលថ្មីមួយនៃការផ្ទះរាលដាលជំងឺ កូវីដ-១៩ ដែលចំនួនករណីមានការថយចុះ ការគ្រប់ដណ្ដប់នៃការចាក់ វ៉ាក់សាំងខ្ពស់ និងចរាចរនៃមេរោគបំប្លែងថ្មីដែលងាយឆ្លងជាងមុន គំរាម កំហែងដល់ការកើនឡើងជាគំហុកនៃករណីជំងឺកូវីដ-១៩ ដែលយើងពិបាកដឹង។ ដូច្នេះ រាជរដ្ឋាភិបាល បានកែសម្រួលវិធីសាស្ត្ររបស់ខ្លួនជាមួយនឹង យុទ្ធសាស្ត្រផ្អែកលើភស្តុតាង និងផ្តោតលើគោលដៅជាក់លាក់បន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដើម្បីកាត់បន្ថយផលប៉ះពាល់ ដល់សង្គម និងការពារប្រជាពលរដ្ឋរបស់ខ្លួន។

គិតត្រឹមថ្ងៃទី ៥ខែកញ្ញា ឆ្នាំ២០២១ ចំនួនករណីជំងឺកូវីដ-១៩ ជាង ៩៥.០០០ ករណី និងករណីស្លាប់ដោយសារជំងឺកូវីដ-១៩ជាង ១.៥០០ករណីត្រូវបានរាយការណ៍។ តួលេខប្រចាំថ្ងៃដែលបានរាយការណ៍ទាំងករណីថ្មី និងករណីស្លាប់ បានថយចុះជាច្រើនសប្តាហ៍មកហើយ។ ការធ្លាក់ចុះនេះ ត្រូវបានគេ រាយការណ៍នៅក្នុងខេត្តភាគច្រើន។ ខណៈដែលចំនួនករណីបានធ្លាក់ចុះ អត្រាចាក់វ៉ាក់សាំងបានកើនឡើង។ គិត ត្រឹមថ្ងៃទី០៥ខែកញ្ញា ឆ្នាំ២០២១ ជាង៩៥ភាគរយនៃប្រជាជនគោលដៅ ១០លាននាក់នៅកម្ពុជា បានចាក់វ៉ាក់សាំងកូវីដ-១៩យ៉ាងហោចណាស់មួយ ដូស។៩៨ភាគរយនៃបុគ្គលិកសុខាភិបាល បានចាក់វ៉ាក់សាំងកូវីដ-១៩ គ្រប់ពីរដួស។ ៩៥ភាគរយនៃមនុស្សដែលមានវ័យចំណាស់ បានចាក់វ៉ាក់សាំង បានមួយដូស ហើយ៧៧ភាគរយនៃមនុស្សដែលមានវ័យចំណាស់ បានចាក់វ៉ាក់សាំងបានគ្រប់ពីរដូសរួចហើយ៕

ខាងក្រោមនេះជាសេចក្តីប្រកាសទាំងស្រុងរបស់អង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា៖