(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥១១នាក់, ជាសះស្បើយ៤៨៧នាក់, ស្លាប់ចំនួន១១នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២២១លាន ៩៧ម៉ឺននាក់ ស្លាប់ជាង ៤លាន ៥៨ម៉ឺននាក់ និងជាសះស្បើយជាង ១៩៨លាន ៥៧ម៉ឺននាក់!

៣៖ ក្រសួងការងារ ប្រកាសសមាសភាពក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី២, ភាគីនិយោជក គឺលោក ណាង សុធី ភាគីសហជីព គឺលោក គឹម ចាន់សំណាង

៤៖ សហរដ្ឋអាមេរិក៖ មនុស្ស ៣៩,៦៤៤នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៣៦នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

៥៖ គ.ជ.ប ជូនដំណឹងពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងភ្នាក់ងារគណបក្សនយោបាយ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១

៦៖ ថៃ មានអ្នកឆ្លងកូវីដ-១៩ ចំនួន ១៣,៨២១នាក់ និងស្លាប់ ២៤១នាក់ នៅថ្ងៃអង្គារនេះ

៧៖ ក្រសួងធនធានទឹក៖ រាជធានី-ខេត្តចំនួន១១របស់កម្ពុជា ប្រឈមនឹងជំនន់ទឹកភ្លៀង សូមបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ !

៨៖ ក្រុមប្រទេស G20 ជំរុញឱ្យមានការផ្ដល់វ៉ាក់សាំងកូវីដ-១៩ បន្ថែម ដល់បណ្ដាប្រទេសក្រីក្រ

៩៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចេញប្រកាសព័ត៌មានឆ្លើយតបតាមបណ្តាញសង្គម ពាក់ព័ន្ធការចាប់បុរសម្នាក់រឿងរំលោភក្មេងស្រីមិនទាន់គ្រប់អាយុ

១០៖ ទីបំផុតឈីលីអនុម័តឲ្យប្រើវ៉ាក់សាំងចិន Sinovac សម្រាប់ក្រុមមនុស្សអាយុ «៦-១៧ឆ្នាំ»

១១៖ អតីតព្រះចៅអធិការ ប៉ាង សុដា ទទួលស្គាល់កំហុសថាខ្លួនមានទំនាក់ទំនងស្នេហាជាមួយស្ត្រីម្នាក់ធ្វើប៉ះពាល់ព្រះពុទ្ធសាសនា ហើយសម្រេចលាចាកផ្នួសរហូត

១២៖ រដ្ឋាភិបាលស្រមោលនៅមីយ៉ាន់ម៉ា ប្រកាសកៀរគរកម្លាំង ដើម្បីប្រឆាំងរបបដឹកនាំលោក មីន អោង ហ្លេង

១៣៖ កាកបាទក្រហមកម្ពុជា ទទួលអំណោយសម្ភារប្រយុទ្ធនឹងជំងឺកូវីដ១៩ និងស្បៀងឧបភោគ បរិភោគ ពីក្រុមហ៊ុន មីងសឹងគ្រុប

១៤៖ កូរ៉េខាងត្បូងធ្វើតេស្តដោយជោគជ័យនូវ មីស៊ីលផ្លោងបាលីស្ទីក ដែលបាញ់ចេញពីនាវាមុជទឹក

១៥៖ ហុងកុង អនុញ្ញាតឱ្យអ្នកដំណើរមកពីចិនដីគោកចូល ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក

១៦៖ គុយបា ក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ដែលចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ លើកុមារមានអាយុ ២ឆ្នាំឡើងទៅ

១៧៖ វិភាគអន្តរជាតិ៖ «លាភ និងអ្វីដែលចិនត្រូវប្រឈមមុខ នៅអាហ្វហ្កានីស្ថាន»

- ព័ត៌មាន Fresh News Plus

១៖ វិរៈបុរសប្រេស៊ីល Pele វ័យ ៨០ឆ្នាំកំពុងសម្រាក់ព្យាបាល នៃការវះកាត់ជំងឺពោះវៀន

២៖ ក្លិប Man Utd និងធ្វើតេស្ត COVID-19 នៅកីឡដ្ឋាន Old Trafford ចាប់ពីជំនួបប៉ះ Newcastle

៣៖ អគ្គលេខាធិការ FIFA លោកស្រី Samoura នឹងធ្វើដំណើរទស្សនៈកិច្ច ទៅកាន់កេនយ៉ា ក្នុងសប្តាហ៍នេះ

៤៖ ផ្ទះលំដាប់អភិជនតម្លៃជិត ៦លានដុល្លារ របស់តារាចម្រៀង Cardi B នៅតែត្រូវទឹកលិចចូល!

៥៖ អតីតខ្សែការពារបារាំង Adams បានស្លាប់ បន្ទាប់ពីសន្លប់បាត់ស្មារតី ជិត៤០ឆ្នាំ

៦៖ Liverpool កំពុងធ្វើការដើម្បីយកខ្សែបម្រើ Keita ត្រឡប់មកវិញ ពីហ្គីណេ បន្ទាប់ពីមានរដ្ឋប្រហារ

៧៖ ទីផ្សារ iPhone នៅក្នុងប្រទេសឥណ្ឌាបានកើនឡើងប្រមាណ ៥០ភាគរយ បន្ទាប់ពី Apple បានបើក Store នៅក្នុងប្រទេសមួយនេះ

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)