(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៧នាក់បន្ថែមទៀត និងអ្នកជាសះស្បើយចំនួន ១២នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែល Fresh News ទទួលបាន។

ជាមួយគ្នានេះ រដ្ឋបាលខេត្តក្រចេះបានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានទាំង ៧នាក់នេះ ត្រូវរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័ក។

សូមជម្រាបថា តាំងពីមានការរីករាលដាលជំងឺកូវីដ១៩មក ខេត្តក្រចេះមានអ្នកឆ្លងកូវីដសរុបចំនួន ៧៨៩នាក់ ជាសះស្បើយចំនួន ៦៥៣នាក់ ស្លាប់ចំនួន ៩នាក់ និងកំពុងព្យាបាលចំនួន ១២៧នាក់ទៀត៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តក្រចេះ៖