(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានក្រើនរំលឹកដល់ មាតាបិតា អាណាព្យាបាល អ្នកគ្រប់គ្រងមណ្ឌលថែទាំងកុមារទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ឱ្យនាំកុមាអាយុចន្លោះពី១២ដល់ ក្រោម១៨ឆ្នាំ ទៅទទួលវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា មុនបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងនេះ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

 ការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យអាយុចន្លោះពី១២ ដល់ក្រោម១៨ឆ្នាំនេះ បាន និងកំពុងធ្វើឡើងនៅមន្ទីរពេទ្យចំនួន៩ ក្នុងរាជធានីភ្នំពេញ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច។

ការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យអាយុចន្លោះពី១២ ដល់ក្រោម១៨ឆ្នាំ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បានធ្វើឡើងចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ដែលរហូតមកដល់ពេលនេះ មានកុមារ និងយុវវ័យអាយុចន្លោះពី១២ ដល់ក្រោម១៨ឆ្នាំ ២០៨៤៨៥នាក់ហើយ បានចាក់ដូសទី១ និង១៩១៨៩៨៨នាក់ហើយ បានចាក់ដូសទី២៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖