(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១០,៥៣២,៤៨៣នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៣៣,៧៦៩នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,១៣៣,៤៣៣នាក់ (ស្លាប់ ១៣៦,៤៧៣នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,១០៣,៣៣១នាក់ (ស្លាប់ ៣៤,៣៣៧នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,៨៦២,១៨៧នាក់ (ស្លាប់ ១៨,៤៩១នាក់)
* ថៃ ឆ្លងចំនួន ១,២៩៤,៥២២នាក់ (ស្លាប់ ១៣,០៤២នាក់)
* វៀតណាម ឆ្លងចំនួន ៥៣៦,៧៨៨នាក់ (ស្លាប់ ១៣,៣៨៥នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤១៧,៩៧១នាក់ (ស្លាប់ ១៥,៩៨៥នាក់)
* កម្ពុជា ឆ្លងចំនួន ៩៥,៨២៨នាក់ (ស្លាប់ ១,៩៧០នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៨,៩០១នាក់ (ស្លាប់ ៥៥នាក់)
* ទ្បាវ ឆ្លងចំនួន ១៦,០៥៨នាក់ (ស្លាប់ ១៦នាក់)
* ព្រុយណេ ឆ្លងចំនួន ៣,៤៦៤នាក់ (ស្លាប់ ១៥រនាក់)៕