(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១៣នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងអ្នកជាសះស្បើយ១៦នាក់ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ។ បើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់នេះ។

រដ្ឋបាលខេត្តព្រះវិហារ បានឱ្យដឹងថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ទាំង១៣នាក់ គឺភាគច្រើនរកឃើញនៅស្រុកជាំក្សាន្ត និងស្រុករវៀង ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល នៅវិទ្យាល័យរវៀង វិទ្យាល័យជាំក្សាន្ត និងវិទ្យាល័យជាស៊ីមត្បែងមានជ័យ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ បានរកឃើញជំងឺកូវីដ១៩ ចំនួន ១,២៤២នាក់, ជាសះស្បើយចំនួន ៧៩២នាក់ និងស្លាប់ចំនួន៣នាក់៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ៖