(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥២៨នាក់, ជាសះស្បើយ៤៤៧នាក់, ស្លាប់ចំនួន១៣នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២២១លាន ៥៥ម៉ឺននាក់ ស្លាប់ជាង ៤លាន ៥៨ម៉ឺននាក់ និងជាសះស្បើយជាង ១៩៨លាននាក់!

៣៖ ថ្ងៃនេះរដ្ឋបាលរាជធានីភ្នំពេញ បើកយុទ្ធនាការចាក់ដូសទី៣ សម្រាប់មន្រ្តីរាជការ និងពលរដ្ឋអាយុចាប់ពី៦០ឆ្នាំឡើង ដែលចាក់ AstraZeneca

៤៖ យោធាប្រទេសហ្គីណេ ធ្វើរដ្ឋប្រហារ, ចាប់ខ្លួនប្រធានាធិបតី, បិទព្រំដែន, រំលាយរដ្ឋធម្មនុញ្ញ-រដ្ឋាភិបាល និងដាក់បម្រាមគោចរឥតកំណត់

៥៖ សម្តេចពិជ័យសេនា ទៀ បាញ់៖ អត្រាចម្លងជំងឺកូវីដ បានថយចុះគួរឱ្យកត់សម្គាល់, សូមពលរដ្ឋបន្តរអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ «៣ការពារ និង៣កុំ»

៦៖ សហរដ្ឋអាមេរិក៖ មនុស្ស ៣៥,៥៨៦នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣៦៧នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

៧៖ ការនាំចេញកង់ជួយឲ្យកម្ពុជា រកចំណូលបានជាង៤០០លានដុល្លារ ក្នុងរយៈពេល៨ខែឆ្នាំនេះ

៨៖ ការគាំទ្រមានកាន់តែច្រើនទៅលើលោក Taro kono សម្រាប់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនថ្មី

៩៖ ចិនដឹកនាំរៀបចំ ការធ្វើសមយុទ្ធរក្សាសន្តិភាពអន្តរជាតិ នៅខេត្ត Henan

១០៖ អគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំប្រទេសចិន ទទួលមរណភាព ក្រោយទើបកាន់តំណែងបានត្រឹមពីរសប្តាហ៍

១១៖ ប្រជាជនអាមេរិកជិត ៦សែននាក់ នៅមិនទាន់មានអគ្គិសនីប្រើប្រាស់ ខណៈតួលេខអ្នកស្លាប់កើនឡើង ក្រោយការវាយប្រហារនៃព្យុះហឺរីខិន Ida

១២៖ ទីបំផុតតាលីបង់អះអាងថា ជ្រលង Panjshir ត្រូវបានរំដោះ, ទឹកដីអាហ្វហ្កានីស្ថានទាំងស្រុង លែងមានសង្គ្រាមទៀតហើយ

១៣៖ ថៃ៖ មនុស្សជិត ១៤,០០០នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៨៧នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

១៤៖ ទីបំផុតសិង្ហបុរីអនុញ្ញាតឲ្យធ្វើប្រតិបត្តិការ យន្តហោះត្រកូល Boeing 737 MAX ឡើងវិញ បន្ទាប់ពីបានផ្អាកដើម្បីត្រួតពិនិត្យ

- ព័ត៌មាន Fresh News Plus

១៖ US Open 2021: យុវជនអេស្ប៉ាញ Carlos បន្តឡើងទៅវគ្គ ៨នាក់ចុងក្រោយបន្ទាប់ពីទម្លាក់ជើងខ្លាំងអាល្លឺម៉ង់

២៖ ជំនួបប្រកួតរវាងប្រេស៊ីល និងអាហ្សង់ទីន ជម្រុះ World Cup 2022 ត្រូវបានពន្យារពេល ដោយសារកូវីដ

៣៖ ព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកក្រុងតូក្យូ២០២០ ត្រូវបានប្រកាសបិទបញ្ចប់ជាផ្លូវការ

៤៖ ខ្សែប្រយុទ្ធក្រូអាស៉ី Mandzukic ប្រកាសព្យួរស្បែកជើងត្រឹមវ័យ ៣៥ឆ្នាំ

៥៖ ជម្រើសជាតិទោចក្រយាន បញ្ចប់ការបោះជំរំហ្វឹកហាត់ ៣ខែនៅបារាំងដោយជោគជ័យ

៦៖ iPhone 13 នឹងមានមុខងារអាចតភ្ជាប់ទៅកាន់ផ្កាយរណប ខណៈពេលវេលាប្រកាសបង្ហាញខិតជិតមកដល់

៧៖ តារាសម្តែង Jun Ji Hyun ក្លាយជាតារាស្រីរបស់កូរ៉េ រកប្រាក់ចំណូលបានច្រើនបំផុត ប្រចាំឆ្នាំ២០២១

៨៖ ក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតរបស់ចិន SMIC បោះទុន ៨,៨៧ពាន់លានដុល្លារ បង្កើតរោងចក្រថ្មីនៅសៀងហៃ ស្របពេលពិភពលោក កំពុងជួបវិបត្តិកង្វះខាតបន្ទះឈីប

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)