(ភ្នំពេញ)៖ ទីបំផុត! ជនជាតិចិនដែលជាម្ចាស់ទីតាំងហ្គេមបាញ់ត្រីនៅកណ្ដាលផ្សារស៊ីធីម៉លដោយខុសច្បាប់ ត្រូវបានអាជ្ញាធរខណ្ឌ៧មករា ចុះបង្ក្រាប និងចាប់ខ្លួនកាលពីល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ នៅចំណុចជាន់ទី២ នៃផ្សារស៊ីធីម៉ល ក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ក្រោយការចាប់ខ្លួន បុរសជនជាតិចិនរូបនេះ ត្រូវបានបញ្ជូនទៅកាន់តុលាការចាត់វិធានការតាមច្បាប់។

តែទោះជាយ៉ាងណាក៏ដោយ ប្រតិបត្តិការចុះបង្ក្រាបល្បែងស៊ីសង ដែលបំពានវិធានការសុខាភិបាលខាងលើនេះ មិនត្រូវបានសមត្ថកិច្ចនៅក្នុងខណ្ឌ៧មករា ទម្លាយប្រាប់ឲ្យដឹងលំអិតនោះទេ។

សមត្ថកិច្ចនៅក្នុងខណ្ឌ៧មករា បានបញ្ជាក់ថា ថៅកែជនជាតិចិនម្នាក់ កំពុងស្ថិតនៅក្នុងដៃលោក កុល កំពូល ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែមិនដឹងថាមានចំណាត់ការយ៉ាងណានោះទេ។ បើតាមការបញ្ជាក់របស់សមត្ថកិច្ច នៅក្នុងប្រតិបត្តិការខាងលើនេះ ក៏មានការចាប់ខ្លួនមនុស្សចំនួនផងដែរ ប៉ុន្តែត្រូវបានដោះលែងទៅវិញ ពោលនៅសល់តែម្ចាស់ទីតាំងជាជនជាតិចិននេះទេ៕