(កំពង់ឆ្នាំង)៖ លោក មុំ សារ័ត្ន ប្រធានភូមិបាលស្រុកសាមគ្គីមានជ័យ បានឲ្យដឹងថា រដ្ឋបាលស្រុកសាមគ្គីមានជ័យ កំពុងកសាងផ្លូវលំជាង ២ពាន់ម៉ែត្រ ជុំវិញភ្នំក្នុងភូមិគិរីអភិវឌ្ឍន៍ ដើម្បីរៀបចំតំបន់ទេសចរណ៍ធម្មជាតិភូមិគិរីអភិវឌ្ឍន៍។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ លោកបញ្ជាក់ថា អនុវត្តតាមមតិណែនាំរបស់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកអភិបាលស្រុកសាមគ្គីមានជ័យ ដើម្បីការពារដីរដ្ឋ និងការរៀបចំតំបន់ទេ សចរណ៍ធម្មជាតិ ភូមិគិរីអភិវឌ្ឍន៍ ក្នុងឃុំឈានឡើង កន្លងមកថ្មីៗនេះ ក្រុមការងារជំនាញភូមិបាលស្រុកបានចុះសិក្សាតំបន់កូប និងតំបន់ឆ្លយ ស្ថិតក្នុងភូមិគិរីអភិវឌ្ឍន៍ដើម្បីរៀបចំបង្កើតជាតំបន់ទេសចរណ៍ ធម្មជាតិក្នុងពេ លដ៏ឆាប់ខាងមុខនេះ ព្រោះថាតំបន់ខាងលើនេះមានព្រៃ ភ្នំ និងមានថ្មភ្នំរៀបស្មើផ្ទាំងធំៗក្រាលពាសពេញជាច្រើនដែលមានសក្តនុពលលើវិស័យទេសចរណ៍។

លោក មុំ សារ័ត្ន បានបន្តឲ្យដឹងថា ជំហានទី១ ក្រុមការងារជំនាញបានចុះបោះបង្គោលព្រំ រវាងដីប្រជាពលរដ្ឋ និងដីរបស់រដ្ឋឲ្យបានយ៉ាងច្បាស់លាស់ បន្ទាប់មកទើបបានត្រួ សត្រាយ និងឈូសឆាយធ្វើជាផ្លូវលំនៅតំបន់ឆ្លយ តំបន់កូប និងជីតាមឹង ព័ទ្ធជុំវិញបានរួចរាល់ប្រវែងប្រមាណ ១,៨០០ម៉ែត្រ។ ក្នុងនោះក៏បានដាក់លូធំៗកាត់ទទឹងផ្លូវចំនួ នពីរកន្លែងផងដែរ ដើម្បីបង្ហូរទឹកទៅតាមគន្លងអូរការពារផ្លូវលំកុំឱ្យបាក់ស្រុត។

ជំហានទី២ ក្រុមការងារចុះពិនិត្យមើលការឈូសឆាយកសាងផ្លូវលំប្រវែងប្រមាណ ១គីឡូម៉ែត្រទៀត នៅផ្នែកខាងជើងភ្នំថ្មបាតឡាត ឆ្ពោះទៅកាន់ទំនប់ទឹក ដែលត្រូវរៀបចំជាតំបន់ទេសចរណ៍ កន្លែងមុជទឹកលេងកំសាន្ត ក្នុងពេលឆាប់ៗខាងមុខនេះ។ បន្ទាប់ពីកសាងផ្លូវលំខាងលើនេះរួចរាល់ហើយ ក្រុមការងារ នឹងចុះរៀបចំកសាងបន្ទប់ ទឹក បង្គន់អនាម័យ និងរៀបចំសណ្ដាប់ធ្នាប់នៃការសាង សង់រោងលក់ដូរតាមចិញ្ចើមផ្លូវ និងបានកសាងឲ្យបានរួច រាល់ឆាប់ៗនេះ សម្រាប់បម្រើតម្រូវការរបស់ភ្ញៀវទេសចរ ដែលកំពុងសម្រុកមកលេងកម្សាន្តនៅក្នុងតំបន់ទេសចរ ណ៍ខាងលើនេះ។

លោក ស៊ុ សុវណ្ណ មេភូមិគីរីអភិ វឌ្ឍន៍ក៏បានឱ្យដឹងដែរថា សព្វថ្ងៃនេះនៅរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ មានភ្ញៀវទេសចរក្នុងស្រុកមកលេងកម្សាន្ត នៅតាមថ្មភ្នំជាច្រើនកន្លែង ក្នុងតំបន់ទេសចរណ៍ធម្មជាតិ ភូមិគីរីអភិវឌ្ឍន៍នេះមិនតិចជា ង ៣០០រថយន្តឡើយ ក្នុងមួយថ្ងៃៗ។ នៅពេលរដ្ឋបាលស្រុ ក និងខេត្ត រៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវលំ និងរោងលក់ដូររួចរាល់ នោះភ្ញៀវទេសចរពិតជាមកលេងកំសាន្តច្រើនសន្ធឹ កសន្ធាប់ជាមិនខានឡើយ។

ជាមួយគ្នានេះដែរ លោកមេ ភូមិក៏សូមអំពាវនាវដល់បងប្អូនប្រជាពរដ្ឋ នៅទីជិតឆ្ងាយ សូមអញ្ជើញមកលេងកម្សាន្តនៅតំបន់ទេសចរណ៍ធម្ម ជាតិភូមិគិរីអភិវឌ្ឍន៍ខាងនេះឱ្យបានច្រើន ព្រោះបច្ចុប្បន្នអាជ្ញាធរក៏បានកសាងផ្លូវលំមួយខ្សែ ក្រវាត់ជុំវិញដងភ្នំតំ បន់ទេសចរណ៍បានរួចរាល់ផងដែរ តែសុំកុំភ្លេចរួមគ្នារក្សាអនាម័យឲ្យបានល្អ និងអនុវត្តអោយបាននូវវិធាន ៣កុំ និង៣ការពារ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី-១៩ ចូលក្នុងសហគមន៍ទេសចរណ៍៕