(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ នាយកដ្ឋានអង្គរក្ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានហាត់សមនៅទីតាំងជាក់ស្តែង (កោះពេជ្រ) ដើម្បីធានាដល់ផែនការការពារឥស្សជនជាន់ខ្ពស់ថ្នាក់ជាតិ និងអន្តរជាតិ និងត្រៀមផែនការការពារ ក្នុងឱកាសប្រកួតកីឡាអាសុីអាគ្នេយ៍ (Sea game) លើកទី៣២ និងកីឡាជនពិការលើកទី១២ (Para sea games) ឆ្នាំ២០២៣ ខាងមុខនេះ។

ពិធីហាត់សមនេះ ធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ជុំ សាវុធ្ធ ប្រធាននាយកដ្ឋានអង្គរក្ស។

សូមបញ្ជាក់ថា នាយកដ្ឋានអង្គរក្សតែងតែធ្វើការហ្វឹកហ្វឺនជាប្រចាំតាមដែនការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ ការហាត់សមនេះ ក្រោមការបណ្តុះបណ្តាលរបស់នាយកដ្ឋានកណ្តាលសន្តិសុខ និងមានការចូលរួមពីកម្លាំងជំនាញហែរហម ការពារថ្នាក់ដឹកនាំជាន់ខ្ពស់៕