(ព្រៃវែង)៖ ឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន «ណាវ៉ាត់ត្រា ខ្នាតយក្ស» បាននាំយកផ្លែមៀន និងតាង៉ែនចំនួន ១តោន ទៅចែកជូនប្រជាពលរដ្ឋនៅស្រុកកំណើតរបស់ខ្លួន ស្ថិតក្នុងភូមិត្រពាំងសាលា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។

ផ្លែមៀន និងតាង៉ែននៅក្នុងខេត្តបាត់ដំបង និងប៉ៃលិន កំពុងជួបបញ្ហាខ្វះទីផ្សារ។ ការខ្វះទីផ្សារនេះ ក៏ព្រោះតែវិបត្តិជំងឺកូវីដ១៩ ដែលផ្សារជាច្រើនត្រូវបានរឹតត្បិតក្នុងការលក់ដូរ ឬបិទតែម្តង។ មួយវិញទៀត ទីផ្សារនៅប្រទេសថៃ ដែលធ្លាប់តែទទួលទិញ ក៏ត្រូវបានបិទ ព្រោះតែវិបត្តិជំងឺកូវីដ១៩នេះផងដែរ។

ឧកញ៉ា ឡេង ប្រុស បានបញ្ជាក់ថា ការទិញមៀន និងតាង៉ែន ចែកជូនប្រជាពលរដ្ឋក្នុងភូមិនេះ ជាការរួមចំណែកជួយរំលែកការខាតបង់របស់ប្រជាកសិករជាម្ចាស់ចម្ការមៀន និងតាង៉ែន ហើយក៏ជាការជួយផ្សព្វផ្សាយទិន្នផលមៀន និងតាង៉ែន ជូនទៅប្រជាពលរដ្ឋក្នុងភូមិរបស់លោកផងដែរ។

ប្រជាពលរដ្ឋក្នុងភូមិត្រពាំងសាលា បានថ្លែងអំណរគុណលោកឧកញ៉ា ឡេង ប្រុស ដែលបានទិញមៀន និងតាង៉ែនចែកជូនពួកគាត់គ្រាន់ជាបង្អែមលាងមាត់ ហើយក៏បានស្គាល់រសជាតិផ្លែមៀន និងតាង៉ែនមកពីខេត្តពាយព្យប្រទេស។

សូមបញ្ជាក់ថា ដើម្បីជួយរកទីផ្សារ និងរំលែកការខាតបង់របស់ម្ចាស់ចម្ការមៀន និងតាង៉ែនក្នុងខេត្តបាត់ដំបង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនឡេងណាវ៉ាត្រា កំពុងបង្កើតយុទ្ធនាការប្រមូលទិញផ្លែមៀន និងតាង៉ែនទាំងអស់នោះ មកចែកចាយនៅក្នុងរាជធានីភ្នំពេញ និងទៅតាមបណ្តាខេត្ត តម្លៃត្រឹមតែ ១៩០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។

ផ្លែមៀន និងតាង៉ែននេះ ទទួលបានការគាំទ្រខ្លាំងពីប្រជាពលរដ្ឋ ហើយនាំគ្នាជួយទិញ ដើម្បីជាការរួមចំណែកជួយដល់កសិករជាម្ចាស់ចម្ការ។

ប្រជាពលរដ្ឋអាចស្វែងរកការទិញផ្លែមៀន និងតាង៉ែននៅគ្រប់សាខាផ្សារកសិផលធម្មជាតិឡេង ណាវ៉ាត្រា តាមអាសយដ្ឋានដូចខាងក្រោម៖

📍សាខាទី 1 "បុរីពីភពថ្មីគម្រោងទី3 St.08 ,#04 https://goo.gl/maps/Qit8Qb6hvFpt9Xwj
Tel: 096 901 3334
📍សាខាទី2 បុរីហុងឡាយទួលពង្រ St.03 ,#09 https://goo.gl/maps/yumhf3ZkQqoGCkp27
Tel: 017 900 231
📍សាខាទី 3 "បុរីពីភពថ្មីត្រពាំងថ្លឹងផ្លូវវេងស្រេង"St.19 ,#04 https://goo.gl/maps/xRzEet1XK3kWii9TA
Tel: 010 828 449
📍សាខាទី 4 បុរីឡេងណាវ៉ាត្រាគម្រោងទី5 St.01 ,#25 https://goo.gl/maps/U2UGwqyxbYd5mSts7
Tel: 097 826 9545
📍សាខាទី 5 បុរីវឌ្ឍនៈ, ឬស្សីកែវ St.200 ,#07 https://goo.gl/maps/BGkpy8QPxKNGK43H7
Tel: 081 393 336
📍សាខាទី 6 "បុរីពីភពថ្មីសែនសុខទល់មុខបុរីហាយឡែន"St.2005 ,#07 https://goo.gl/maps/oGLC7MhfH5JPPzjY7
Tel: 061 921 559
📍សាខាទី 7 បុរីភ្នំពេញសុខសាន្តគម្រោងទី6 St.01 ,#E07 https://goo.gl/maps/FMCJuqJQknfoJwNy6
Tel: 096 371 0792
📍សាខាទី8 បុរីឡុងនីទួលពង្រ St.01 ,#19 https://goo.gl/maps/P7oEmxA8jCfwuKGaA
Tel: 095 446 426
📍សាខាទី 9 បុរីឡេងណាវ៉ាត្រាគម្រោងទី6 St.បេតុង ,#AN13 https://goo.gl/maps/xjqzLkJZwrb3QBW3A
Tel: 010 763 322
📍សាខាទី 10 បុរីគ្រីស្តាល់ St.A-09 ,#13 https://goo.gl/maps/xfPcKdb8L3ttnmYe9
Tel: 097 445 9823, 093 741 991
📍សាខាទី 11 បុរីពីភពថ្មីគម្រោងទី1 ,តាខ្មៅ St.01 ,#72 https://goo.gl/maps/WHLfr55m8KszACSF8
Tel: 015 761 209
📍សាខាទី 12 បុរីពិភពថ្មីគួរស្រូវគម្រោងទី2 St.5A ,#15 https://goo.gl/maps/Sz2eKge2hBaQzYVw5
Tel: 015 824 616
📍សាខាទី 13 បុរីពិភពថ្មីគម្រោងទី2 St.02 ,#.49 https://goo.gl/maps/3KzoGd5UHPDnUBgB6
Tel: 016 991 371
📍សាខាទី 14 បុរីសម្បត្តិមានហេង3 St.វត្តព្រែកឯក https://goo.gl/maps/BSorQcB77hYCebybA
Tel: 087 415 421
📍សាខាទី 15 បុរីពីភពថ្មីតាខ្មៅ2 St.01 #18 https://goo.gl/maps/hrnm43usUKzmdDaa9
Tel: 097 671 1833
📍សាខាទី 16 បុរីភ្នំពេញថ្មី St.បុរីភ្នំពេញថ្មី #197A https://goo.gl/maps/FWvndLQJseiHczuw8
Tel: 010 395 496
📍សាខាទី 17 បុរីប៉េងហួតសុភមង្គល,លូប្រាំ St.15 ,#03 https://goo.gl/maps/QaN4XJcictac26Ej6
Tel: 010 724 174
📍សាខាទី 18 បុរីពិភពថ្មី ផ្លូវជាតិលេខ៣ St.02 ,#11A https://goo.gl/maps/P8qrbuoeZWG8TpMx8
Tel: 096 386 5352
📍សាខាទី 19 បុរីមង្គលភ្នំពេញ ផ្លូវ. 12ម ,#D3
Tel: 096 490 5756
ទំនាក់ទំនងបន្ថែម : 087 620 148, 096 701 3716