(បាត់ដំបង)៖ លោក លាង វាសនា អភិបាលរងក្រុងបាត់ដំបង តំណាងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងលោក ស រដ្ឋា ប្រធាន ស.ស.យ.ក ខេត្តបាត់ដំបង នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ បានចុះសួសុខទុក្ខ និងនាំអំណោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបាត់ដំបង ជូនប្រជាពលរដ្ឋចំនួន៥០គ្រួសារ ដែលមានជីវភាពខ្វះខាត និងប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩ នៅក្រុងបាត់ដំបង។

ពីធីចែកអំណោយនេះ ដោយមានការចូលរួមលអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានសង្កាត់រតនៈ ក្រុមប្រឹក្សាសង្កាត់, នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់, អង្គភាពភូមិ យុវជនសង្កាត់ និងគ្រួសារ ស.ស.យ.ក ក្រុងបាត់ដំបង ចូលរួមផងដែរ។

លោក លាង វាសនា បានឱ្យដឹងថា រយៈពេលកន្លងមកក្រុមការងារ និងរដ្ឋបាលក្រុង និងខេត្តតែងតែបានចុះសួសុខទុក្ខ និងនាំអំណោយប្រជាពលរដ្ខដែលរងផលប៉ះពាល់ដោយសារជំងឺកូដ១៩ ក្នុងមានតំបន់ផ្ទះបិទខ្ទប់, ប្រជាពលរដ្ឋក្រីក្ររងផលប៉ះពាល់ដោយសារកូវីដ១៩ ជាច្រើនហូរហែជាប្រចាំកន្លងមក។

លោក លាង វាសនា បានបញ្ជាក់ថា អំណោយដែលបានយកមកចែកជូនថ្ងៃនេះមាន ដោយទទួលបានក្នុង១គ្រួសារៗ ទទួលបាន៖ អង្ករ ២០គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ ទឹកត្រី ទឹកស៉ីអ៉ីវ១យួរ, ម៉ាស់ ១ថង់ និងជែល១ដប។

លោកបានផ្តាំផ្ញើសួសុខទុក្ខពីសម្តេចក្រឡាហោម ស ខេង ដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបងទាំងអស់ថា សូមបងប្អូននាំគ្នាចូលរួមអនុវត្តវិធានសុខាភិបាល «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួនល្អប្រសើ ទើបអាចទប់ស្កាត់ការរីករាលដាលឆ្លងជំងឺនេះកុំឱ្យឆ្លងក្នុងសហគមន៍បន្តទៀតផងដែរ៕