(ភ្នំពេញ)៖ អភិបាលខណ្ឌបឹងកេងកងលោក ធឹម សំអាន បានដឹកនាំមន្ត្រីចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជូនលោកចៅសង្កាត់រង ដែលកំពុងមានជំងឺសំរាកព្យាបាលនៅគេហដ្ឋាន។

នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង ក្រោយបញ្ចប់ការងារសម្អាតបរិស្ថានទីធ្លាសាលារៀនបឹងកេងកង បានបន្តដឹកនាំមន្ត្រីរដ្ខបាលខណ្ឌសង្កាត់ ចុះសាកសួរសុខទុក្ខ និងនាំអំណោយយកប្រគល់ជូនលោក សំរឹត សាមឿន ចៅសង្កាត់រងបឹងកេងកងទី១ និងជាប្រធានគណបក្សសង្កាត់ ដែលកំពុងមានជំងឺប្រចាំកាយ សម្រាកព្យាបាលនៅផ្ទះស្ថិតនៅសង្កាត់ព្រែកឯងខណ្ឌច្បារអំពៅ។

លោក ធឹម សំអាន ក្នុងឱកាសនោះ បានលើកទឹកចិត្តដល់លោកចៅសង្កាត់ ដែលតែងតែមានស្នាដៃល្អ ក្នុងការបំពេញភារកិច្ចកន្លងមក ក្នុងនាមជាចៅសង្កាត់រង និងជាប្រធានបក្សសង្កាត់ផង ដែលតែងតែទទួលបានការអាណិត ស្រលាញ់ពីសំណាក់ប្រជាជនក្នុងមូលដ្ឋាន បោះឆ្នោតជូនគណពក្សប្រជាជនទទួលបានជ័យជំនះគ្រប់អាណត្តិ។

ក្នុងឱកាសនោះ លោកបានលើកទឹកចិត្តឲ្យលោកចៅសង្កាត់ត្រូវបន្តថែរក្សាសុខភាពឲ្យបានល្អ ជាពិសេសលោកបានណែនាំឲ្យទៅរកការព្រាបាល តាមរយ:គ្រូពេទ្យ ដែលមានជំនាញពិតប្រាកដ ព្រោះសម័យនេះបច្ចេកវិទ្យា មានការរីកចំរើន មានម៉ាស៊ីន និងឧបករណ៍ទំនើបសំរាប់ព្យាបាលផងដែរ។ លោកអភិបាលខណ្ឌ បានសន្យាជួយទំនុកបំរុងបន្ថែមទៀត នៅពេលមានការខ្វះខាតផងដែរ។

លោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌ បានបញ្ជាក់ថា អំណោយដែលនាំយកមកជូនគាត់នាពេលនេះ រួមមាន៖ អង្ករ១បាវ មី៤កេស ត្រីខ២យួរ ទឹកត្រី ទឹកស៊ីអ៉ីវ និងថវិកា១លៀល៕