Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ មាស សុភា អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ ឧត្តមសេនីយ៍ត្រី សោម បុប្ផារ័ត្ន មេបញ្ជាការយោធាព្រះវិហារ

31-03-2016 10:57

(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៣១ ខែមីនានេះ បានអញ្ជើញដឹកនាំប្រតិភូទៅគោរពវិញ្ញាណក្ខន្ធ និងបំពាក់ស័ក្តិ ឧត្តមសេនីយ៍ទោ បច្ឆាមរណៈដល់សពឧត្តមសេនីយ៍ត្រី សោម បុប្ផារ័ត្ន មេបញ្ជាការយោធាខេត្តព្រះវិហារ។

សូមជម្រាបថា លោកឧត្តមសេនីយ៍ត្រី សោម បុប្ផារ័ត្ន មេបញ្ជាការសឹករងខេត្តព្រះវិហារ ដែលធ្លាប់ដឹកនាំកម្លាំងចូលរួមប្រយុទ្ធតស៊ូ ការពារការឈ្លានពានរបស់កងទ័ពសៀមនោះ បានទទួលមរណភាពនៅម៉ោង ១៖៤៦នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០១៦ ដោយសារជំងឺមហារីកគ្រាប់ឈាម៕