(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១០,៣០៤,៤៦៣នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២២៨,៨៤៧នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,១១៦,៨៩០នាក់ (ស្លាប់ ១៣៤,៩៣០នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,០៤០,៥៦៨នាក់ (ស្លាប់ ៣៣,៨៧៣នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,៨០៥,៣៨២នាក់ (ស្លាប់ ១៧,៥២១នាក់)
* ថៃ ឆ្លងចំនួន ១,២៤៩,១៤០នាក់ (ស្លាប់ ១២,៣៧៤នាក់)
* វៀតណាម ឆ្លងចំនួន ៥០១ ,៦៤៩នាក់ (ស្លាប់ ១២,៤៤៦នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤០៩,៥០៩នាក់ (ស្លាប់ ១៥,៦៩៣នាក់)
* កម្ពុជា ឆ្លងចំនួន ៩៤,៤១៧នាក់ (ស្លាប់ ១,៩៣៧នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៨,២១០នាក់ (ស្លាប់ ៥៥នាក់)
* ទ្បាវ ឆ្លងចំនួន ១៥,៦០៥នាក់ (ស្លាប់ ១៥នាក់)
* ព្រុយណេ ឆ្លងចំនួន ៣,០៩៣នាក់ (ស្លាប់ ១២នាក់)៕