(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានបន្ថែមជម្រើសធនាគារមួយទៀត ដើម្បីឲ្យកាន់តែផ្ដល់ភាពងាយស្រួល សម្រាប់អ្នកបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ តាមរយៈទូរស័ព្ទដៃ។

ការបន្ថែមជម្រើសនេះ ធ្វើឡើងបន្ទាប់ពីធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ ហៅកាត់ថា ABA ត្រូវបន្ថែមចូលទៅក្នុងប្រព័ន្ធបង់ប្រាក់ ខណៈដែលរហូតដល់ពេលនេះ មានធនាគារ ដូចជា៖ អេស៊ីលីដា, វឌ្ឍនៈ, ស្ថាបនា ស្របពេលដែល ធនាគារ កាណាឌីយ៉ាណា នឹងដាក់ឲ្យមានឆាប់ៗផងដែរ។ នេះបើតាមមន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋានពន្ធដារប្រាប់បណ្តាញព័ត៌មាន Fresh News។

សូមទស្សនាវីដេអូ របស់អគ្គនាយដ្ឋានពន្ធដារទាំងស្រុង៖