(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៨០ករណីបន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ខណៈព្យាបាលជាសះស្បើយចំនួន ២៣នាក់ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដទាំង៨០នាក់ ក្នុងនោះអ្នកជំងឺចំនួន១៣នាក់ជាពលករទើបវិលត្រឡប់មកពីប្រទេសថៃ តាមច្រកអូរស្មាច់ អ្នកជំងឺចំនួន៣៣នាក់ទៀត រកឃើញក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ និងអ្នកជំងឺ៣៤នាក់ទៀត ជាពលករកំពុងធ្វើចត្តាឡីស័ក។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ បានរកឃើញជំងឺកូវីដ១៩ ចំនួន ៦,៨៩៩ករណីហើយ ក្នុងនោះករណីនាំចូលពីបរទេសចំនួន ៥,៦៤៦ករណី និងករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ចំនួន១.២៥៣ករណី បានព្យាបាលជាសះស្បើយក្នុងខេត្តចំនួន ៣,៣២៤នាក់ កំពុងសម្រាកព្យាបាលក្នុងខេត្តចំនួន១.៤៦០នាក់ និងស្លាប់ចំនួន១២នាក់ផងដែរ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖