(កណ្តាល)៖ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំជាមួយក្រុមការងារបច្ចេកទេស លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទស្រុក (DWG)។

កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងមន្ទីរអភិវឌ្ឍជនបទ, តំណាងគណៈកម្មការបច្ចេកទេស និងអាម័យថ្នាក់ខេត្ត, ក្រុមការងារបច្ចេកទេសទឹកស្អាត និងអនាម័យថ្នាក់ស្រុក, តំណាងអង្គការដៃគូ ( COCD, WATER ADD, IDE) លោក លោកស្រីមេឃុំ និងកិច្ចការទាំងឃុំ១៨។

ក្នុងកិច្ចប្រជុំលោកអភិបាលស្រុក បានបញ្ជាក់ថា ចំពោះវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនេះ រដ្ឋបាលស្រុក មានផែនការនិងទស្សនៈវិស័យ ក្នុងការចុះជម្រុញនៅតាមមូលដ្ឋានភូមិឃុំ និងខ្នង់ផ្ទះគោលដៅ សំដៅលើការគៀងគរ ឱ្យមានការសហការណ៍ចូលរួមពីប្រជាពលរដ្ឋ និងអង្គការដៃគូគាំទ្រ ជាពិសេសលើការងារ ការបន្ទោរបង់ពាសវាលពាសកាល ឱ្យឈានទៅសម្រេចបាន ស្រុក ឃុំ ភូមិ គ្មានការបន្ទោរបង់ពាសវាលពាសកាល (ODS) ដោយស្រុកក៏មានការគាំទ្រលើការងារគម្រោង (ODS) នេះផងដែរ។

ទន្ទឹងនឹងនេះដែលលោកអភិបាលស្រុក ក៏រំឮកដល់សមាជិក និងអង្គដៃគូផងដែល ចំពោះការរីករាលដាលជំងឺកូវីដ១៩ ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់ នៅតែប្រុងប្រយ័ត្ន និងការពារឱ្យបានត្រឹមត្រូវដោយអនុវត្តវិធានការ «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួន៕