(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅការងារប្រចាំឆ្នាំ២០១៦ ដែលធ្វើឡើងក្រោមវត្តមាន នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការរាជធានីភ្នំពេញ មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ ស្នងការរង នាយការិយាល័យ អធិការតាមបណ្តាខណ្ឌ និងមន្រ្តីនគរបាលជាច្រើននាក់ផ្សេងទៀត៕