(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការ រកឃើញអ្នកជំងឺកូវីដ១៩ចំនួន៤៣នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ នៅទូទាំងខេត្តរតនគិរី មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន១,២០៣នាក់ ក្នុងនោះមានករណីឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី Delta ចំនួន១០នាក់, ព្យាបាលជាសះស្បើយចំនួន៨២៣នាក់ និងស្លាប់ចំនួន៨នាក់។

រដ្ឋបាលខេត្តរតនគិរី ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នវិជ្ជមានដែលបានរកឃើញកន្លងមក សូមស្ម័គ្រចិត្តធ្វើតេស្តសំណាក ឬដាក់ខ្លួននៅដោយឡែកពីអ្នកដទៃ ក្នុងករណីមានការសង្ស័យ ឬមានអាការៈក្អក, ផ្តាសាយ, ហៀរសំបោរ, ក្តៅខ្លួន សូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ឬទំនាក់ទំនងទូរស័ព្ទលខេ៖ 097 595 77 88/ 092 121 383/ 097 775 12 12៕