(កំពង់ចាម)៖ សមាគមយុវជនក្រុម ៨ បាននាំយកនូវអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ជូនដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាង ៣០០គ្រួសារ ដែលមានជីវភាពទីទ័លក្រ ជាពិសេសដោយសារបញ្ហាជំងឺ កូវីដ-១៩ ជាហេតុបណ្តាលឲ្យសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់កាន់តែមានការលំបាក។

ការនាំយកនូវអំណោយជូនប្រជាពលរដ្ឋជាង៣០០គ្រួសារនេះ បានធ្វើឡើងកាលពីចុងខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ។

អំណោយជួយដល់គ្រួសារនិមួយៗរួមមាន៖
១៖ អង្ករ ១បាវ
២៖ ទឹកបរិសុទ្ធ ១កេស
៣៖ មីជាតិ ១កេស
៤៖ ប្រេងឆា ៤ដប
៥៖ ត្រីខ ១យួរ
៦៖ ទឹកត្រី ១យួរ
៧៖ ថ្នាំ ប៉ារ៉ា និង
៨៖ ជែលលាងដៃ។

សូមជម្រាបថា សមាគមយុវជនក្រុម ៨ ក្រោមការដឹកនាំរបស់លោកបណ្ឌិត ម៉ឹង មករា បានរួមចំណែកក្នុងការជួយដល់កិច្ចការមនុស្សធម៌ជាច្រើនមានដូចជា វិស័យសុខាភិបាល វិស័យអប់រំ វិស័យកសិកម្ម និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា ជូនដល់ប្រជាពលរដ្ឋនៅទីជនបទ។

ក្នុងការកសាងទាំងនោះរួមមាន ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រលាយទឹក ស្រះទឹក ការដាំកូនឈើ ព្រមទាំងកិច្ចការងារសង្គមផ្សេងៗទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅទីជនបទ៕

ទស្សនាវិដេអូ៖ https://fb.watch/7N5p9uNG_d/