(ភ្នំពេញ​)៖​ នៅ​ថ្ងៃ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០១៦​ម្សិលមិញនេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៦​លើក​ ក្នុង​នោះ​យប់​២​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់​ រង​របួសធ្ងន់​៥​នាក់​ (​ស្រី​១​នាក់​)​ និង​របួសស្រាល​១​នាក់​ (​ស្រី​)​ នេះបើយោងតាមការចុះផ្សាយ របស់គេហទំពរអគ្គស្នងការនគរបាលជាតិ។

ប្រពភព័័ត៌មានដដែលបញ្ជាក់ថា នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៦​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​១១​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​៦​គ្រឿង​,​ រថយន្ត​ធុន​តូច​៣​គ្រឿង​, ​រថយន្ត​ធុនធំ​២​គ្រឿង​,​ ថ្មើរជើង​១​នាក់​ ហើយមូលហេតុ​ដែល​បណ្តាល​ ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ល្មើស​ល្បឿន​៤​លើក​,​ ស្រវឹង​១​លើក ​(​ស្លាប់​២​នាក់​)​,​ មិន​គោរព​សិទ្ធិ​១​លើក។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​៥​នាក់​ (​យប់​៤​នាក់​)​។

នៅថ្ងៃ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០១៦​ម្សិលមិញនេះផងដែរ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍ ​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែល​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ ចំនួន​៥,៧៦០​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​២,៤២២​គ្រឿង​ ពិន័យ​សរុប​៣,៣៣៨​គ្រឿង​ និង​អប់រំ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​០​នាក់​ ៕