(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១២នាក់បន្ថែមទៀត និងព្យាបាលជាសះស្បើយចំនួន៥នាក់ផងដែរ។

យោងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២ ខែកញ្ញានេះ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ចំនួន១២នាក់ ដែលរកឃើញនៅថ្ងៃនេះ ភាគច្រើននៅស្រុករវៀង និងបានបញ្ជូនទៅសម្រាកព្យាបាល នៅមណ្ឌុលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល នៅវិទ្យាល័យ ជា សុីម ត្បែងមានជ័យ វិទ្យាល័យជាំក្សាន្តនិងវិទ្យាល័យរវៀង។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១,១៩០នាក់ បានព្យាបាលជាសះស្បើយចំនួន ៦៩០នាក់ កំពុងសម្រាកព្យាបាលចំនួន៤៩៧នាក់ និងស្លាប់ ៣នាក់ផងដែរ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តព្រះវិហារ៖