(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៤១៦នាក់, ជាសះស្បើយ៣៨៦នាក់, ស្លាប់ចំនួន១២នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២១៩លាន ២៦ម៉ឺននាក់ ស្លាប់ជាង ៤លាន ៥៤ម៉ឺននាក់ និងជាសះស្បើយជាង ១៩៦លាននាក់!

៣៖ រាជរដ្ឋាភិបាល ទាត់ចោលសំណើទិញដីបឹងជាង ១ពាន់ហិកតា នៅស្រុកល្វាឯម

៤៖ ថៃ៖ មនុស្ស ១៤,៩៥៦នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៦២នាក់ស្លាប់ នៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

៥៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញឯកសារដែលត្រូវភ្ជាប់មកជាមួយនៅពេលពលរដ្ឋ ត្រូវការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ

៦៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ១៨៤,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,៤៨០នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

៧៖ កម្ពុជានាំចេញអង្ករបានជិត៣៥ម៉ឺនតោន គិតជាទឹកប្រាក់ជិត២៥០លានដុល្លារ នៅ៨ខែឆ្នាំនេះ

៨៖ នាយករដ្ឋមន្ត្រីថៃ៖ «គ្មានឡើយការរំលាយសភាជាតិ, ខ្ញុំនឹងបន្តកាន់អំណាចដល់ចប់អាណត្តិ នៅឆ្នាំ២០២៣»

៩៖ រដ្ឋសភា នឹងបន្តសម័យប្រជុំលើកទី៦ នៅសប្តាហ៍ក្រោយ ដោយមានរបៀបវារៈចំនួន៨

១០៖ ចិនប្រកាសប្រឆាំងយ៉ាងដាច់ខាត ចំពោះអ្វីដែលហៅថា «ទំនាក់ទំនងសហភាពអឺរ៉ុប-តៃវ៉ាន់»

១១៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ នឹងចាប់១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា នៅតាមសាលាឃុំ-សង្កាត់ ទូទាំងប្រទេស

១២៖ អាមេរិក៖ ទីក្រុងញូយ៉កប្រកាសអាសន្ន ក្រោយទទួលរងចំហាយឥទ្ធិពលរបស់ព្យុះហឺរីខិន Ida

១៣៖ Moderna កំពុងជំរុញឲ្យរដ្ឋាភិបាលអាមេរិក អនុម័តការប្រើប្រាស់វ៉ាក់សាំងដូសជំរុញ (ដូសទី៣) របស់ក្រុមហ៊ុននេះ

១៤៖ កាកបាទក្រហមកម្ពុជា ប្រគល់ម៉ាស និងសម្ភារអប់រំផ្សព្វផ្សាយពីជំងឺកូវីដ១៩ ជូនសាខាកាកបាទក្រហមទាំង២៥ រាជធានី-ខេត្ត ដើម្បីបន្តបេសកកម្មមនុស្សធម៌

១៥៖ ក្រុមវេជ្ជបណ្ឌិតអូស្ត្រាលីព្រមានចំពោះ ផែនការបើកប្រទេសឡើងវិញដោយរដ្ឋាភិបាល ខណៈការរាតត្បាតកូវីដ-១៩ នៅតែស្ថិតក្នុងកម្រិតខ្ពស់

១៦៖ អភិបាលរាជធានីភ្នំពេញ ប្រាប់អភិបាលខណ្ឌទាំង១៤ ឲ្យត្រៀមលក្ខណៈបើកសាលារៀនឡើងវិញ

១៧៖ ក្រុមតាលីបង់ធ្វើព្យុហយាត្រាអបអរជ័យជម្នះ និងបង្ហាញសព្វាវុធដែលអាមេរិកបន្សល់ទុក

១៨៖ វិភាគអន្តរជាតិ៖ តើវិបត្តិអាហ្វហ្កានីស្ថាន នឹងបិទបញ្ចប់តួនាទីជាបងធំ NATO របស់សហរដ្ឋអាមេរិក ឬ?

- ព័ត៌មាន Fresh News Plus

១៖ ប្រធានាធិបតី៖ ហ្គាណា ត្រៀមរួចរាល់សម្រាប់ធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ African Games ឆ្នាំ២០២៣

២៖ Ronaldo រកបាន ១១១គ្រាប់បង្កើតកំណត់ត្រាថ្មី ក្រោយស៊ុត ២គ្រាប់នៅវគ្គជម្រុះ World Cup 2022

៣៖ Twitter ចាប់ផ្ដើមអនុញ្ញាតឱ្យអ្នកដែលមាន Followers ចាប់ពី 10K ឡើយ អាចរកលុយបានហើយ

៤៖ តារា Hip Hop របស់កម្ពុជា លោក វណ្ណដា ទទួលការចាប់អារម្មណ៍ពីគេហទំព័របរទេស ក្រោយស្នាដៃចម្រៀងផ្ទុះការគាំទ្រខ្លាំង

៥៖ ខ្សែភាពយន្តធំៗចំនួន២ របស់ Tom Cruise ត្រូវបានពន្យារពេលចាក់បញ្ចាំងរហូតដល់ឆ្នាំ២០២២ ដោយសារកូវីដ-១៩

៦៖ Barcelona ឲ្យអាវលេខ១០ របស់ Messi ទៅខ្សែប្រយុទ្ធវ័យត្រឹម ១៨ឆ្នាំ Ansu Fati

៧៖ ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Volkswagen យល់ព្រមបង់ប្រាក់ ៤២លានដុល្លារអាមេរិក ដើម្បីបញ្ចប់បណ្ដឹងបញ្ហាពោងសុវត្ថិភាព

៨៖ Ronaldo៖ ការវិលត្រឡប់មកកាន់ Manchester United គឺជា «ការសម្រេចចិត្តដ៏ល្អបំផុត»

៩៖ សង្វាក់ផលិតកម្ម Apple Watch ជំនាន់ថ្មី ត្រូវបានពន្យារពេល ខណ:ថ្ងៃប្រកាសបង្ហាញខិតជិតមកដល់

១០៖ ក្រសួងយុត្តិធម៌អាមេរិកត្រៀមប្ដឹង Google មួយករណីបន្ថែមទៀត ដោយចោទប្រកាន់ពីបទប្រើឥទ្ធិពលរំលោភលើការផ្សាយពាណិជ្ជកម្ម

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)