(កំពង់ចាម)៖ មន្រ្តីអាវុធហត្ថខេត្តកំពង់ចាម បានឱ្យដឹងថា នៅថ្ងៃស្អែកនេះ អង្គភាពរបស់ខ្លួន នឹងបញ្ជូនជនសង្ស័យ៧នាក់​ ពាក់ព័ន្ធនឹងការជួញដូរយ៉ាងសកម្ម នៅក្នុងខេត្តកំពង់ចាម ទៅតុលាការ​ហើយ។

ជនសង្ស័យទាំង៧នាក់នោះ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួន កាលពីថ្ងៃទី២៧ និង២៨ ខែមីនា ឆ្នាំ២០១៦ ក្នុងយុទ្ធនាការបង្រ្កាប​ការជួញដូរគ្រឿងញៀន និងផ្តល់ទីតាំងឱ្យប្រើប្រាស់​ទាំងយប់ទាំងថ្ងៃ នៅឃុំបុសខ្នុរ ស្រុកចំកាលើ ខេត្តកំពង់ចាម។

កម្លាំងអាវុធហត្ថ បានឱ្យដឹងថា ជនសង្ស័យបានចំនួន៧នាក់នោះរួមមាន ១. ឈ្មោះ ណេន គីមហួ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ(មេខ្លោង) ២. ឈ្មោះ ឃុត ម៉ក់ ភេទប្រុស អាយុ៣៥ឆ្នាំ ៣.ឈ្មោះ ហុង គីមឡេងភេទប្រុសអាយុ១៧ឆ្នាំ ៤.​ ឈ្មោះ ហុង គីមហ៊ន់ ភេទប្រុស អាយុ២០ឆ្នាំ ទាំងបួននាក់ខាងលើ មានទីលំនៅភូមិ១០មករា ឃុំបុសខ្នុរ ស្រុកចំកាលើ ខេត្តកំពង់ចាម និងទី៥.​ ឈ្មោះ ហ៊ាង សម្បត្តិ ភេទប្រុសអាយុ២១ឆ្នាំ រស់នៅភូមិប្រសើ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ ចំណែក២នាក់ផ្សេងទៀតរួមមាន ១. ឈ្មោះ ឯក មករា ហៅស្នាច្រាញ ភេទប្រុសអាយុ អាយុ៣២ឆ្នាំ និង២. ឈ្មោះ ឯក វិច្ឆិការ ហៅកា ភេទប្រុស អាយុ២៦ឆ្នាំ ទាំងពីនាក់បងប្អូនបង្កើត រស់នៅភូមិទី១០ សង្កាត់-ក្រុង-ខេត្តកំពង់ចាម។

នៅពេលឃាត់ខ្លួនជនទាំងនោះ សមត្ថកិច្ចអាវុធហត្ថ បានរកវត្ថុតាងគ្រឿងញៀនមួយចំនួន រួមទាំងវត្ថុតាំងល្មើសច្បាប់ដទៃទៀត៕