(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១០,១៦០,៤២១នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២២៣,១៥៨នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,០៨៩,៨០១នាក់ (ស្លាប់ ១៣៣,០២៣នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៩៨៩,៨៥៧នាក់ (ស្លាប់ ៣៣,៤៤៨នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,៧៤៦,២៥៤នាក់ (ស្លាប់ ១៦,៦៦៤នាក់)
* ថៃ ឆ្លងចំនួន ១,២០៤,៧២៩នាក់ (ស្លាប់ ១១,៥៨៩នាក់)
* វៀតណាម ឆ្លងចំនួន ៤៦២ ,០៩៦នាក់ (ស្លាប់ ១១,០៦៤នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៣៩៩,២៨២នាក់ (ស្លាប់ ១៥,៣៨៩នាក់)
* កម្ពុជា ឆ្លងចំនួន ៩៣,០៥៥នាក់ (ស្លាប់ ១,៩០៣នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៧,៦២០នាក់ (ស្លាប់ ៥៥នាក់)
* ទ្បាវ ឆ្លងចំនួន ១៥,០១៥នាក់ (ស្លាប់ ១៤នាក់)
* ព្រុយណេ ឆ្លងចំនួន ២,៧១២នាក់ (ស្លាប់ ៩នាក់)៕