(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលថ្មីខណ្ឌឫស្សីកែវ បានប្រាប់មន្ត្រីក្រោមឱវាទ ឱ្យចលនាប្រជាពលរដ្ឋ បន្តចូលរួមអនុវត្តវិធានការ «៣កុំ ៣ការពារ» ដើម្បីឈានទៅកាត់ផ្ដាច់ការចម្លងមេរោគកូវីដ-១៩ នៃព្រឹត្តិការណ៍សហគម២០កុម្ភ:។

លើសពីនេះ លោកអភិបាលថ្មីខណ្ឌឫស្សីកែវ ឯក ឃុនដឿន ក៏បានប្រាប់មន្ត្រីក្រោមឱវាទផងដែរ ឱ្យរួមគ្នាផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយធានាធ្វើឱ្យបាន ធ្វេីឱ្យលឿន និងមានតម្លាភាព តាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយកិត្តិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ការរម្លឹកប្រាប់របស់អភិបាលថ្មីខណ្ឌឫស្សីកែវ បានធ្វើឡើងក្នុងពេលលោក និងលោក លីន ញ៉ក់ អភិបាលរងខណ្ឌ បានដឹកនាំសហការីចុះជួបសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភ អាល់កុល, ឧបករណ៏វាស់កម្តៅ, ម៉ាស, និងក្រម៉ាបង់ក ក្នុងការប្រើប្រាស់ជាប្រយោជន៍រួម ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ១៩ ដល់ថ្នាក់ដឹកនាំសង្កាត់-ប៉ុស្តិ៍ និងមន្ត្រីសង្កាត់-មន្ត្រីប៉ុស្តិ៍រដ្ឋបាលសង្កាត់ឫស្សីកែវ និងរដ្ឋបាលសង្កាត់គីឡូម៉ែត្រលេខ៦ នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។

ក្រៅពីសកម្មភាពសមធម៌នេះ, លោក ឯក ឃុនដឿន បានជុំរុញឱ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធធ្វើយ៉ាងណាចលនាឱ្យប្រជាពលរដ្ឋ បន្តចូលរួមអនុវត្តវិធានការ «៣កុំ ៣ការពារ» ដើម្បីឈានទៅកាត់ផ្ដាច់ការចម្លងមេរោគកូវីដ-១៩ នៃព្រឹត្តិការណ៍សហគម២០កុម្ភ: បន្ទាប់ពីរួមគ្នាផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយធានាធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព តាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយកិត្តិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕