(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់ជាផ្លែមៀន និងផ្លែតាងែន សរុបចំនួន ៣តោន តាមរយ:នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង មេបញ្ជាកងអង្គ រក្ស ដើម្បីយកមកចែកជូនដល់កងកម្លាំងនគរបាលចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

នៅពេលទទួលបានអំណោយជាផ្លែឈេីខាងលេី នាថ្ងៃទី៣១ ខែសីហានេះ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងអំរណគុណចំពោះអំណាយរបស់សម្តេចទាំងពីរ ដែលបានផ្តល់ជាផ្លែមៀន និងតាងែន សរុបចំនួន ៣តោន នេះ ដើម្បីយកមកចែកជូនដល់កងកម្លាំងនគរបាលចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាពិសេសផ្តល់ជូនដល់កងកម្លាំងនៃការិយាល័យសុខា កម្លាំងជួរមុខដែលកំពុងប្រចាំការតាមគោលដៅព្យាបាល និងគោលដៅចត្តាឡីស័ក ក៏ដូចជាក្រុមគ្រួសាររបស់មន្ត្រីដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅតាមគេហដ្ឋាន។

ជាពិសេស សម្តេចទាំងទ្វេរតែងតែយកចិត្តទុក ដល់ការលំបាករបស់ប្រជាពលរដ្ឋ និងសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលតែងតែលះបង់ទាំងកម្លាំងកាយចិត្ត និងពេលវេលា ដេីម្បីជួយដល់ប្រជាពលរដ្ឋ៕