(ភ្នំពេញ)៖ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌឬស្សីកែវ តំណាងលោក ឯក ឃុនដឿន អភិបាលខណ្ឌ បានអញ្ជើញចូលរួមកិច្ចប្រជុំដកពិសោធន៍ នៃការព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ ដោយស្ម័គ្រចិត្ត ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ១៩ ក្រោមអធិបតីភាពលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង។

កិច្ចប្រជុំនេះបានធ្វើឡើងនារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ដោយមានការចូលរួមពីនាយករងរដ្ឋបាលខណ្ឌ, ប្រធានការិយាល័យជុំនាញ និងមន្ត្រីតំណាងឱ្យអាជ្ញាធរតាមបណ្ដារសង្កាត់ ព្រមទាំងអស់លោក-លោកស្រីចៅសង្កាត់ ផងដែរ។

កិច្ចប្រជុំនេះដែរ បានរៀបចំធ្វើឡើងតាមរយៈ Video Zoom សម្រាប់រដ្ឋបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីមានការណែនាំក្នុងការពង្រឹងបន្ថែម ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ១៩ ពីក្រសួងសុខាភិបាល ក៏ដូចជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕