(ភ្នំពេញ)៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ បានផ្តល់បទសម្ភាសផ្តាច់មុខដល់ អង្គភាពព័ត៌មាន Fresh News ស្តីពីវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងកិច្ចសម្ភាសនេះ លោកស្រី ជូ ប៊ុនអេង បានថ្លែងថា ៦ខែ ឆ្នាំ២០២១នេះ ពលរដ្ឋកម្ពុជា ដែលរងគ្រោះលើបញ្ហាជួញដូរមនុស្ស ចំនួន ២៣១៧នាក់ ត្រូវបានស្ថានតំណាងផ្លូវការកម្ពុជានៅបរទេសជួយសង្គ្រោះ និងត្រូវបញ្ជូនមកមាតុប្រទេសវិញ។

ដើម្បីជ្រាបច្បាស់អំពីវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា សូមទស្សនាវីដេអូខាងកិច្ចសម្ភាសទាំងស្រុងដូចតទៅ៖