(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង តែងតែគិតគូរជានិច្ចចំពោះកូនចៅ ឬមន្រ្តីនៅក្រមឱវាទ និងប្រជាជន ដែលរស់នៅក្នុងមូលដ្ឋាន ក្នុងនាមថ្នាក់ដឹកនាំ លោកតែងតែមានការគិតគូរជានិច្ចនៅពេលកូនចៅ ឬមន្រ្តីនៅក្រោមឱវាទ និងប្រជាជនក្នុងមូលដ្ឋាន នៅពេលពួកគាត់ជួបការលំបាកផ្សេងៗនោះ ពោលការលំបាករបស់ពួកគាត់ គឺជាក្ដីកង្វល់របស់មេកើយ ឬថ្នាក់ដឹកនាំខណ្ឌ ត្រូវតែញាប់ដៃញាប់ជើង ចុះទៅដោះត្រូវជូនដល់ពួកគាត់ ដែលជាមន្រ្តីនៅក្រោមឱវាទ ទុកជាការលើកទឹកចិត្តហើយលើសពីនេះទៀតនោះ គឺទៅយឺតប្រសើរជាជាងមិនបានទៅ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះលោក ធឹម សំអាន ដែលអមដំណើរដោយលោកស្រី ស៊ិន រតនា ជាអភិបាលរងខណ្ឌ លោកចៅសង្កាត់អូឡាំពិក ព្រមទាំងមន្រ្តីសាលាខណ្ឌ សាលាសង្កាត់ជាច្រើនរូបទៀត បានចុះទៅសាកសួរសុខទុក្ខ និងយកអំណោយទៅផ្ដល់ជូនលោក អ៊ុ វិចិត្ត មេភូមិ៥ សង្កាត់អូឡាំពិក ដល់លំនៅឋាន ដោយរូបគាត់មានជំងឺប្រចាំកាយដេកសម្រាកព្យាបាលជំងឺនៅផ្ទះ នៅសង្កាត់អូឡាពិក។

នៅចំពោះមុខមេភូមិ លោក ធឹម សំអាន បានសម្តែងក្តីអាណិតអាសូរ និងជូនពរដល់លោកមេភូមិ៥ ឱ្យឆាប់ជាសះស្បើយពីជំងឺ និងមើលថែទាំសុខភាពឱ្យបានល្អប្រសើរផងដែរ។

លោកអភិបាលខណ្ឌបឹងកេងកង បានលើកឡើងទៀតថា «ខ្ញុំគិតគូរប្រជាជន និងកូនចៅក្រោមឱវាទជាធំ ដោយក្ដីមេត្តា ផ្ដល់ស្នាមញញឹមដល់ប្រជាជន និងកូនចៅក្រោមឱវាទផងណា ដោយពោល គឺវាទន់ភ្លន់ កក់ក្ដៅ»

លោកស្រី សុិន រតនា អភិបាលរងខណ្ឌបឹងកេងកង បានឱ្យដឹងថា ចំពោះអំណោយដែលលោកអភិបាល យកមកប្រគល់ជូនលោកមេភូមិ៥នេះ រួមមានថវិកាចំនួន ២០០ដុល្លារ អង្ករ២៥គីឡូក្រាម មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៉ីវ និងទឹកសុទ្ធ ផងដែរ៕