(មណ្ឌលគិរី)៖ រដ្ឋបាលខេត្តមណ្ឌលគិរី បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ វគ្គទី៤ លើកទី១ ជូនពលរដ្ឋនៅក្រុងសែនមនោរម្យ ចាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ នៅបរិវេណសាលាបឋមសិក្សា ហ៊ុន សែន សែនមនោរម្យមណ្ឌលគិរី។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងថា ក្រោយពីទទួលបាននូវវ៉ាក់សាំងការពារឆ្លងជំងឺកូវីដ១៩ វគ្គទី៤ អាជ្ញាធរខេត្ត ចាប់ផ្ដើមចាក់ដល់បប្រជាពលរដ្ឋរស់នៅក្រុងសែនមនោរម្យ និងបន្តចាក់នៅតាមបណ្តាស្រុកមួយចំនួនទៀត ក្នុងខេត្តមណ្ឌលគិរី ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទាំងអស់ទទួលបានវ៉ាក់សាំងគ្រប់ៗគ្នា។

ជាមួយគ្នានេះដែរ អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទទួលបានវ៉ាក់សាំងទាំងអស់ ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងខាភិបាល និងវិធានការណែរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីជំងឺកូវីដ១៩៕