(ភ្នំពេញ)៖ មនុស្ស៤នាក់បានស្លាប់ និង៦នាក់រងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសចំនួន៥លើក នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ភាគច្រើនកើតឡើងដោយសារបើកបរល្បឿនលឿន មិនប្រកាន់ស្តាំ បត់គ្រោះថ្នាក់ ប្រជែង ស្រវឹង និងមិនគោរពសិទ្ធិ៕