(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចធ្វើការបិទខ្ទប់ និងកំណត់ភូមិត្នោតម្លូនិងភូមិរវៀងជើងជា «តំបន់ក្រហម» និងកំណត់ភូមិតាំងត្រកជា «តំបន់លឿងទុំ» ស្ថិតក្នុងឃុំរបៀប ស្រុករវៀង រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

យោងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៨ ខែសីហានេះ បានបញ្ជាក់ថា៖ «ត្រូវបានបិទខ្តប់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាបណ្តោះអាសន្ន រយៈពេល ២សប្តាហ៍ គិតចាប់ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ ដោយកំណត់ភូមិត្នោតម្លូ និងភូមិរវៀងជើង ជា «តំបន់ក្រហម» និងភូមិតាំងត្រក ជា «តំបន់លឿងទុំ»៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ៖