(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៩,៧៤៧,០១៧នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២១៦,៧១២នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,០៥៦,៣៥៤នាក់ (ស្លាប់ ១៣០,៧៨១នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៩១៦,៤៦១នាក់ (ស្លាប់ ៣២,៨៤១នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,៦៦២,៩១៣នាក់ (ស្លាប់ ១៥,៥៥០នាក់)
* ថៃ ឆ្លងចំនួន ១,១៣៩,៥៧១នាក់ (ស្លាប់ ១០,៥៨៧នាក់)
* វៀតណាម ឆ្លងចំនួន ៤១០ ,៣៦៦នាក់ (ស្លាប់ ១០,០៥៣នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៣៨៦,២០២នាក់ (ស្លាប់ ១៤,៩៦៨នាក់)
* កម្ពុជា ឆ្លងចំនួន ៩១,៣៦៩នាក់ (ស្លាប់ ១,៨៥៨នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៧,០៥០នាក់ (ស្លាប់ ៥៥នាក់)
* ទ្បាវ ឆ្លងចំនួន ១៤,៣៥១នាក់ (ស្លាប់ ១២នាក់)
* ព្រុយណេ ឆ្លងចំនួន ២,៣៨០នាក់ (ស្លាប់ ៧នាក់)៕