(ភ្នំពេញ)៖ កម្លាំងនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ បានចុះទៅបង្ក្រាបករណីជួញដូរគ្រឿងញៀន រហូតបើកការបាញ់ប្រហារទម្លុះឡានក្រុមជនល្មើស ម៉ាកLexus RX-300 ពណ៌ខ្មៅ មួយគ្រឿង ស្ថិតនៅតាមផ្លូវកៅដាវ ឫផ្លូវលេខ២០៥ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន។

ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News បានរាយការណ៌មុននេះបន្តិចថា ប្រតិបត្តិការនេះ កម្លាំងនគរបាលបានចាប់ខ្លួន ជនល្មើសម្នាក់ផងដែរ៕