(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់សភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤២ តាមរយៈប្រព័ន្ធអនឡាញ (Virtual Meeting) ដែលបានធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤២នេះ ក្រោមប្រធានបទ «ជំរុញកិច្ចសហប្រតិបត្តិការសភាក្នុងការបញ្ចូលឌីជីថលឆ្ពោះទៅសហគមន៍អាស៊ាន ២០២៥» ដែលប្រព្រឹត្តទៅតាមរយៈប្រព័ន្ធនិម្មិត (Virtual Meeting) ដែលផ្សាយចេញពីរាជធានីបានដាស៊េរីបេហ្កាវ៉ាន់ នៃព្រះរាជាណាចក្រព្រុយណេដារូស្សាឡាម៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានទាំងស្រុង អំពីការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ក្នុងមហាសន្និបាត AIPA លើកទី៤២៖