(ភ្នំពេញ)៖ គិតត្រឹមខែសីហា ឆ្នាំ២០២១នេះ ធនាគារ ជីបម៉ុង មានអតិថិជនបានមកដាក់ប្រាក់បញ្ញើ រហូតដល់ជាង៦០០លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ របស់ធនាគារ ជីបម៉ុង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។

របាយការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា «បើគិតមកត្រឹមខែសីហា ឆ្នាំ២០២១ អតិថិជនរបស់យើងបានដាក់ប្រាក់បញ្ញើ រហូតដល់ជាង៦០០លានដុល្លារអាមេរិក ខណៈប្រាក់កម្ចីបានកើនឡើងដល់ជិត៥០០លានដុល្លារអាមេរិក ចំណែកទ្រព្យសកម្មរបស់ធនាគារ មានសរុបជិត៧០០លានដុល្លារអាមេរិក។

ធនាគារ ជីបម៉ុង ដែលជាធនាគារកំពុងឈានមុខគេមួយនៅកម្ពុជា បច្ចុប្បន្នមានសាខាចំនួន៨ នៅទីក្រុងភ្នំពេញ និង៣សាខាទៀត ស្ថិតនៅខេត្តកំពង់ចាម បាត់ដំបង និងសៀមរាប៕