(ភ្នំពេញ)៖ បើគ្មានការប្រែប្រួលទេ ពិធីប្រកាសចូលកាន់តំណែងអភិបាលខណ្ឌទួលគោក និងអភិបាលខណ្ឌឬស្សីកែវ នឹងធ្វើឡើងនាវេលាម៉ោង ៨ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ខាងមុខ។

នេះបើតាមលិខិតអញ្ជើញចូលរួមប្រកាសចូលកាន់មុខតំណែងរបស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មានអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។

ពិធីប្រកាសចូលកាន់តំណែងអភិបាលខណ្ឌទួលគោក និងអភិបាលខណ្ឌឬស្សីកែវ បានធ្វើឡើងក្រោមការចូលរួមជាអធិបតីភាពពីលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

មន្រ្តីជាន់ខ្ពស់សាលារាជធានីភ្នំពេញ លោក ជា ពិសី នឹងត្រូវផ្ទេរភារកិច្ចទៅកាន់ជាអភិបាលខណ្ឌទួលគោក រីឯលោក ឯក ឃុនឌឿន នឹងផ្ទេរជាអភិបាលខណ្ឌឬស្សីកែវវិញ៕