(ភ្នំពេញ)៖ អំណោយជាអង្កររបស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា ត្រូវបានយកមកឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋ ដែលងាយរងគ្រោះតាមរយៈលោកស្រី អាន ផល្លា ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឬស្សីកែវ តំណាងឱ្យលោកអភិបាលខណ្ឌ ជា ពិសី។

សកម្មភាពសមធម៌របស់សម្ដេចវិបុលសេនាភក្ដី ប្រធានព្រឹទ្ធសភា នៃកម្ពុជា តាមរយៈក្រុមការងារសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឬស្សីកែវនេះ មានការចូលរួមពីលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ និងសមាជិកាសមាគមនារីខណ្ឌ-សង្កាត់ច្រាំងចំរេះទី១ ផងដែរ ដែលបានរៀបចំធ្វើឡើងស្ថិតក្នុងភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។

ប្រជាពលរដ្ឋងាយរងគ្រោះ ដែលទទួលបានអំណោយជាអង្ករ ដើម្បីដោះស្រាយមួយគ្រាក្នុងជីវភាពរស់នៅ ទាំងនេះ បានសម្ដែង នូវការថ្លែងអំណរគុណយ៉ាងក្រៃលែង ជូនចំពោះសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា បន្ទាប់ពីលោកស្រី អាន ផល្លា បានពាំនាំប្រសាសន៍ផ្ដាំផ្ញើរបស់សម្ដេចវិបុលសេនាភក្ដី អំពីការយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋ ថែនាំសុខភាពឲ្យបានល្អប្រសើរ ដោយអនុវត្តជាប់ជានិច្ច នូវវិធានការ «៣កុំ ៣ការពារ» ដើម្បីជាការលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តផងដែរ សម្រាប់ការរស់នៅ ស្ថិតក្នុងបរិបទ នៃជំងឺកូវីដ១៩៕