(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៤៦៦នាក់, ជាសះស្បើយ ៥១២នាក់, ស្លាប់ចំនួន១៣នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២១៣លាន ៣០ម៉ឺននាក់ ស្លាប់ជាង ៤លាន ៤៥ម៉ឺននាក់ និងជាសះស្បើយជាង ១៩០លាន ៨៥ម៉ឺននាក់!

៣៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា គ្មានជំនួបជាមួយក្រុមប្រឆាំងទេ និងច្រានចោលទាំងស្រុងនូវការចុះផ្សាយខុសពីការពិត

៤៖ សហរដ្ឋអាមេរិក៖ មនុស្ស ១១១,១៣៤នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៤០៦នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

៥៖ លោក គង់ គាំ៖ ការចាកចេញពីក្រុមបំផ្លាញកម្ពុជា ចុះចូលជាមួយ CPP, សុំសិទ្ធិធ្វើនយោបាយ ឬបង្កើតបក្សថ្មី គឺជាការបើកលំហប្រជាធិបតេយ្យ

៦៖ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន ១៧,១៦៥នាក់ និងអ្នកជំងឺ ២២៦នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

៧៖ លោក ប៉ែន វុទ្ធី អតីតសមាជិកគណៈកម្មាធិការនាយក CNRP ប្រកាសចូលរួមជាមួយ CPP ក្រោយពីលោក មុត ចន្ថា ទម្លាយអាថ៌កំបាំងថា សម រង្ស៉ី និង កឹម សុខា មិនមែនជាមនុស្សតែមួយ

៨៖ អតីតអនុប្រធានប្រតិបត្តិនៃអតីត CNRP ខេត្តប៉ៃលិន ប្រកាសចូលរួមជាមួយ CPP ក្រោយពីលោក មុត ចន្ថា ទម្លាយអាថ៌កំបាំងថា សម រង្ស៉ី និង កឹម សុខា មិនមែនជាមនុស្សតែមួយ

៩៖ នូវែលសេឡង់ ប្រកាសរកឃើញករណីឆ្លងក្នុងសហគមន៍ នៃកូវីដ១៩ បំប្លែងថ្មី Delta ចំនួន៤១នាក់ ថែមទៀត

១០៖ កិច្ចប្រជុំគណៈកម្មាធិការនយោបាយអន្តរសភាអាស៊ាន មិនឯកភាពយកសេចក្ដីព្រាង សេចក្ដីសម្រេចស្ដីពី «ការគាំទ្ររបស់សភា លើស្ថានភាពនៅមីយ៉ាន់ម៉ា» មកពិភាក្សាទេ

១១៖ ថៃ នឹងទទួលបានវ៉ាក់សាំងបង្ការកូវីដ-១៩ AstraZeneca ចំនួន ៦១លានដូស ក្នុងឆ្នាំ២០២១នេះ

១២៖ លោក កែវ រ៉េមី ស្នើកុំឱ្យអ្នកនយោបាយ និងអ្នកវិភាគ លាបពណ៌ និងកេងចំណេញពីដំណើរឯកជនរបស់ សម្តេចក្រឡាហោម ស ខេង ទៅប្រទេសបារាំង

១៣៖ លោក ចូ បៃដិន កំពុងរងសម្ពាធចំពោះមុខ G7 ពាក់ព័ន្ធការពន្យារពេលបន្ថែម ដើម្បីជម្លៀសមនុស្សចេញពីអាហ្វហ្គានីស្ថាន

១៤៖ WHO ផ្ដល់ជំនួយរថយន្ដបំពាក់ប្រព័ន្ធត្រជាក់ដឹកវ៉ាក់សាំង៣គ្រឿង និងសម្ភារបរិក្ខារពេទ្យប្រយុទ្ធនឹងជំងឺកូវីដ គិតជាថវិកាជាង៣០ម៉ឺនដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា

១៥៖ ឧស្ម័នពុលបញ្ចេញដោយភ្លើងឆេះព្រៃ នៅរដ្ឋកាលីហ្វ័រញ៉ា កើនដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន

១៦៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសពីថ្ងៃទី២៥-៣១ ខែសីហា, ភ្លៀងនឹងធ្លាក់ពីមធ្យមទៅខ្លាំង សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់ៗ

១៧៖ អាមេរិកបង្កើនកិច្ចប្រឹងប្រែងជម្លៀសមនុស្ស នៅអាហ្វហ្គានីស្ថាន ក្រោយតាលីបង់ទុកពេលឲ្យត្រឹម១សប្តាហ៍ទៀត

១៨៖ អនុប្រធានាធិបតី Kamala Harris៖ «សហរដ្ឋអាមេរិកនឹងឈរជាមួយសម្ពន្ធមិត្ត និងដៃគូនានា ដើម្បីទប់ទល់ការគំរាមកំហែងពីចិន»

១៩៖ អ្នកជំនាញអូស្ត្រាលី៖ «យើងអាចបើកប្រទេសឡើងវិញ លុះត្រាណាតែការចាក់វ៉ាក់សាំង សម្រេចបាន ៧០-៨០%»

- ព័ត៌មាន Fresh News Plus

១៖ នាយកប្រតិបត្តិក្រុមហ៊ុន Apple , Microsoft និង Amazon នឹងជួបលោក Joe Biden ដើម្បីពិភាក្សាពីបញ្ហាសន្តិសុខតាមប្រព័ន្ធអនឡាញ

២៖ ករណីវិជ្ជមាន COVID-19 នៅ Premier League កើនឡើងដល់១៦ករណី ក្នុងការធ្វើតេស្តជុំថ្មីចុងក្រោយ

៣៖ Shaqiri ព្រមព្រៀងផ្ទេទៅកាន់ក្លិប Lyon តម្លៃត្រឹម ១៣លានដុល្លារ រយៈពេល ៣ឆ្នាំ

៤៖ រ៉េត សារីតា ប្ដេជ្ញាចិត្តខ្ពស់ លើកកម្ពស់សីលធម៌សង្គម, សុខុមាលភាព, ទប់ស្កាត់អំពើហឹង្សាលើស្ត្រី និងក្មេងស្រី ក្រោយក្លាយជា «ទូតសុឆន្ទៈ» របស់ក្រសួងកិច្ចការនារី

៥៖ ក្លិប Norwich City ចុះកិច្ចសន្យាជាមួយកីឡាករ Williams លេងក្នុងលក្ខខណ្ឌខ្ចីជើង ផ្ទេរមកពី Manchester United

៦៖ ក្រុមអត្តពិលចិន ដកខ្លួនចេញពីព្រឹត្តិការណ៍ប្រកួតតេន្នីសលើតុ Asian Table Tennis Championships

៧៖ James Bond 007 ក្លាយជាតារាសម្តែង រកប្រាក់ចំណូលបានច្រើនបំផុត ប្រចាំឆ្នាំ២០២១ វ៉ាដាច់តារាសាច់ដុំ The Rock

៨៖ ខ្សែបម្រើការពារអាល្លឺម៉ង Joshua Kimmich បានចុះកិច្ចសន្យាថ្មី បន្តលេងនៅក្លិប Bayern ដល់ឆ្នាំ២០២៥

៩៖ Facebook កំពុងសាកល្បងមុខងារខលជាសំឡេង និងវិដេអូនៅលើ Facebook App ដោយផ្ទាល់

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)