(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៣៦នាក់បន្ថែមទៀត ខណៈពួកគាត់ជាអាជីវករផ្សារសាមគ្គី ក្រុងក្រចេះ ចំនួន៣១នាក់ ក្នុងចំណោមអាជីវករចំនួន ៧៨៥នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។

រដ្ឋបាលខេត្តក៏បានប្រកាសថា មានអ្នកជាសះស្បើយចំនួន ១៦នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែល Fresh News ទទួលបាន។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តក្រចេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានទាំង ៣៦នាក់ ត្រូវរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័ក៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តក្រចេះ៖