(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ បានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់កុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆាំ្ន ដល់ក្រោម១៨ឆ្នាំ ដែលធ្វើនៅសាលាឋមសិក្សាសម្ដេចតេជោ ហ៊ុន សែន ព្រៃវែងក្រុង ក៏ដូចជាទូទាំងខេត្តព្រៃវង។

បើតាមលោក ម៉មនី បណ្ឌិត អភិបាលក្រុងព្រៃវែង បានថ្លែងថា ចំនួនកុមារ និងយុវវ័យដែលត្រូវនឹងមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ មានប្រមាណជាង ២,៧០០នាក់ នៅក្នុងក្រុងព្រៃវែង ហើយចំពោះពេលវេលានៃការចាក់នេះ គឺមានរយៈពេល ៥ថ្ងៃគឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ដោយពេលព្រឹក៖ ចាប់ពីម៉ោង៨៖០០នាទី ដល់ម៉ោង១១៖០០នាទី ហើយនៅពេលរសៀល៖ ចាប់ពីម៉ោង ១៤៖០០នាទី ដល់ម៉ោង១៧៖០០នាទី»។

លោកអភិបាលក្រុង ក៏សូមអំពាវនាវដល់ បងប្រជាពលរដ្ឋដែលត្រូវជាមាតា បិតា ឬអាណាព្យាបាល នាំកុមារ និងយុវវ័យទៅចាក់វ៉ាក់សាំង ដោយភ្ជាប់មកជាមួយនូវឯកសារ(ថតចម្លង)ពាក់ព័ន្ធរួមមាន៖ សំបុត្រកំណើត សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ លិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតបញ្ជាក់ផ្សេងៗពីអាជ្ញាធរ។

បន្ថែមពីនេះលោកអភិបាលក្រុង ក៏បានក្រើនរំឮកដល់ប្រជាពលរដ្ឋក្រុងព្រៃវែងទាំងអស់ ដែលនាំកុមារ និងយុវវ័យមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់បំផុតនូវគោលការណ៍ណែនាំ និងវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពិសេសអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ»។

ជាមួយគ្នានេះដែរ ក្មួយៗ ប្អូនៗ ទាំងអស់ដែលមកចាក់វ៉ាក់សាំងនេះ ក៏សម្ដែងនូវទឹកចិត្តសប្បាយរីករាយ ដោយក្មួយៗទាំងអស់នោះ គាត់សង្ឃឹមថាពេលដែលបានចាក់វ៉ាក់សាំងហើយ និងបានចូលរៀនឡើងវិញនោះផងដែរ។

ដោយឡែកសម្រាប់អាណាព្យាបាល ក្មេងៗ ដែលនាំកូនមកចាក់សាំង ក៏សម្ដែងនូវទឹកចិត្តសប្បាយរីករាយ ដោយគាត់លើកឡើងថា ចំពោះការចាក់វ៉ាក់សាំងនេះ គឺបានការពារនៃជំងឺកូវីដ១៩ មកកូនរបស់គាត់ផង និងមួយទៀតសង្ឃឹមថានិងឆាប់បានបើកសាលារៀនឡើងវិញដើម្បីឱ្យក្មេងៗ ក៏ដូចជាកូនរបស់គាត់បានបានចូលរៀនឡើងវិញផងដែរ៕