(កំពង់ឆ្នាំង)៖ បច្ចុប្បន្ននេះ វិស័យមួយចំនួនធំនៅកម្ពុជា ក៏ដូចជាទូទាំងពិភពលោក សុទ្ធតែកំពុងតែជួបប្រទះនូវផលពិបាកយ៉ាងខ្លាំងដោយសារតែវិបត្តិរាតត្បាតជំងឺកូវីដ១៩ ជាសកល។ ដោយក្រឡេកទៅមើលប្រជាកសិករនៅ ១គ្រួសារនៅភូមិចំការឃ្កៃ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលប្រកបរបរចិញ្ចឹមបង្កងអូស្ត្រាលីវិញ កំពុងតែកាកកប់ខ្លាំងលើអាជីពមួយនេះ។

លោក ស្រី ទុយ សុផានី ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងអូស្ត្រាលី នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងថា «ឆ្លងកាត់ការយកចិត្តទុកដាក់ រួមផ្សំជាមួយនឹងបទពិសោធន៍ជាក់ស្តែងក្នុងការចិញ្ចឹមបង្កងអូស្ត្រាលី រយៈពេល៣ឆ្នាំកន្លងមកនេះ កសិដ្ឋានចិញ្ចឹមបង្កងរបស់លោកស្រីត្រូវបានអតិថិជនគាំទ្រ កុម៉ង់ទិញទាំងបង្កងសាច់ និងពូជបង្កងជាច្រើនម៉ឺនក្បាល កសិដ្ឋានចិញ្ចឹមបង្កងរបស់លោកស្រី មិនមានជួលកម្មកនោះទេ គឺធ្វើតែពីរនាក់ប្ដីប្រពន្ធចំណែកកូនពេលទំនេរក៏ជួយការងារនេះខ្លះ។ ធ្វើឱ្យគ្រួសា រគាត់រកចំណូលបានគួរសម ដោយផាត់ថ្លៃដើមចំណីបង្កងចេញសល់បានប្រមាណពី៤ ទៅ៥លានរៀល ក្នុង១ខែៗ ដែលអាចផ្គត់ផ្គង់ជីវភាពរស់នៅក្នុងគ្រួសារបានធូរធារផងដែរ»

លោកស្រី ទុយ សុផានី បានបញ្ជាក់ថា ដំបូងឡើយកសិដ្ឋានចិញ្ចឹមបង្កងនេះ មានអាងចិញ្ចឹមបង្កងតែ៤អាង តែប៉ុណ្ណោះ។ ក្រោយមកដោយសារការខិតខំរៀនសូត្រនូវបច្ចេកទេស និងបទពិសោធន៍ជាក់ស្ដែងជាបន្តបន្ទាប់មក ធ្វើឱ្យគុណភាពនិងលទ្ធផល នៃការបង្កាត់កូនបង្កង មានកំណើនទ្វេឡើង ធ្វើឱ្យកសិដ្ឋានចិញ្ចឹមបង្កងរបស់គា ត់បង្កើនអាងចិញ្ចឹមបង្កងបាន ១២អាង និងស្រះចិញ្ចឹមបង្កងបាន ២ស្រះថែមទៀត។

លោក នង ណារិទ្ធ ជាស្វាម៉ី លោក ស្រី ទុយ សុផានី ម្ចា ស់កសិដ្ឋានចិញ្ចឹមបង្កងខាងលើ បានបញ្ជាក់ឱ្យដឹងដែរថា ចំពោះការផ្គត់ផ្គង់បង្កងជូនអតិថិជនវិញ ក្នុងមួយខែៗ កសិដ្ឋានលោក អាចផ្គត់ផ្គង់បង្កងសាច់បានចន្លោះពី៤០ ទៅ៥០គីឡូ ដែលក្នុងមួយគីឡូថ្លៃពី២៥ដុល្លារ ទៅ៣០ដុល្លារ តាមបង្កងតូច ធំ។ ចំណែកបង្កងមេពូជវិញ បានផ្គត់ផ្គង់ជូនអតិថិជន ប្រមាណពី១០០ ទៅ១២០ក្បាល ក្នុងមួយៗខែ ដោយក្នុងមួយក្បាលមានតម្លៃ៥ដុល្លារ។ ឯការរកស៊ីចិញ្ចឹមបង្កងលក់សព្វថ្ងៃនេះ មិនមានការរំខាននៅផលប៉ះពាល់ពីជំងឺកូវីដ១៩នោះឡើយ ពោលគឺនៅតែមានអតិថិជនមកកម្មង់ទិញបង្កងសាច់ ឬបង្កងមេពូជជាហូរហែមិនដាច់ឡើយ។

ជាមួយនឹងការលក់មេពូជបង្កងអូស្ត្រាលីនេះដែរ កសិដ្ឋានរបស់លោកបានជួយផ្ដល់នូវការប្រឹក្សាអំពីបច្ចេកទេសនៃការចិញ្ចឹមបង្កងអូស្ត្រាលី ជូនអតិថិជនដែលបានជាវមេពូជយកទៅចិញ្ចឹមតាំងពីដើមដៃ រហូតដល់ពេលប្រមូលផលដោយមិនមានការលាក់លៀមបច្ចេកទេសនោះទេ ហើយអ្នកដែលបានជាវមេពូជបង្កងរបស់គាត់យកទៅចិញ្ចឹមបន្ត គឺទទួលបានជោគជ័យគ្រប់ៗគ្នា។

ក្រៅពីការចិញ្ចឹមបង្កងអូស្ត្រាលី នៅក្នុងកសិដ្ឋានរបស់លោក បច្ចុប្បន្នក៏មានចិញ្ចឹមមាន់ស្រែ ចិញ្ចឹមទា និងកំពុងចិ ញ្ចឹមកង្កែបបង្កាត់យកកូនលក់ ដើម្បីបង្កើនមុខរបរឱ្យបានច្រើនមានគ្រប់រដូវកាល សំរាប់ផ្គត់ផ្គង់តម្រូវការរបស់អតិ ថិជននៅក្នុងមូលដ្ឋាន៕